អន្តរជាតិ

ហ្វីលីពីនជម្លៀសពលរដ្ឋជាង ៩,០០០នាក់ជាបន្ទាន់​ ដោយសារឥទ្ធិពលព្យុះត្រូពិច​ Fengshen

BY
Pheakdey
October 18, 2025

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានធ្វើការជម្លៀសពលរដ្ឋរាប់ពាន់នាក់ជាបន្ទាន់ដោយសារតែឥទ្ធិពលរបស់ព្យុះត្រូពិច Fengshen នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៨ ខែតុលា។ ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺខេត្ត Catanduanes ដែលជាដែនដីកោះដ៏ធំមួយនៅភាគខាងកើត នៃប្រទេសហ្វីលីពីន។

យ៉ាងណាក្តី ព្យុះត្រូពិច Fengshen បានបង្កការគំរាមហែងតែនៅក្នុងតំបន់ខ្លះនៃខេត្ត Catanduanes ប៉ុណ្ណោះ ហើយគិតត្រឹមពេលនេះគឺមានពលរដ្ឋជាង ៩,០០០នាក់ហើយ ដែលត្រូវបានជម្លៀសឱ្យទៅស្នាក់ទីកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន ខណៈនៅក្នុងខេត្តមួយនេះមានពលរដ្ឋសរុបប្រមាណជា ២៧០,០០០នាក់។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា គិតត្រឹមពេលនេះនៅមិនទាន់មានពលរដ្ឋណាម្នាក់បានរងរបួសធ្ងន់ធ្ងរ ឬស្លាប់បាត់បង់ជីវិតនៅឡើយទេ ខណៈឥទ្ធិពលរបស់ព្យុះនៅមិនទាន់ថយចុះនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: