មនុស្ស ២នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ យន្តហោះដឹកទំនិញមួយគ្រឿងចុះចតខុសបច្ចេកទេសហើយជ្រុលទៅធ្លាក់ចូលក្នុងសមុទ្រនៅហុងកុង
- BY
- Pheakdey
- October 20, 2025
ហុងកុង៖ មនុស្សចំនួន ២នាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះមួយគ្រឿងចុះចតខុសបច្ចេកទេសនៅក្នុងទីក្រុងហុងកុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែតុលា។ យន្តហោះដែលបានជួបឧប្បតិហេតុខាងលើនេះគឺជាយន្តហោះដឹកទំនិញ ប្រភេទ Boeing 747។

ប្រភពខាងលើបានបន្តថា យន្តហោះដឹកទំនិញមានផ្ទុកមនុស្សសរុបចំនួន ៤នាក់ មានទិញដៅចេញដំណើរពីទីក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម និងត្រូវចុះចតនៅក្នុងព្រលានយន្តហោះអន្តរជាតិហុងកុង (Hong Kong International Airport)។ យ៉ាងណាក្តី ក្នុងពេលចុះចតនោះស្រាប់យន្តហោះបានរអិលធ្លាក់ចេញពីផ្លូវសម្រាប់យន្តហោះចុះចត ហើយបានបើកទៅកិនមនុស្ស ២នាក់ ដែលជាបុគ្គលិកបម្រើកការងារនៅព្រលានឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ ហើយបន្ទាប់មកយន្តហោះក៏បានជ្រុលទៅធ្លាក់ក្នុងសមុទ្រ ខណៈមនុស្ស ៤នាក់នៅក្នុងយន្តហោះត្រូវបានជួយសង្គ្រោះជីវិតបានទាន់ពេលវេលា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






