Real Madrid បោះបង់ការចង់បានខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Paul Pogba ដោយងាកមករកកីឡាករមួយរូបផ្សេងទៀតនៅក្នុង Premier League ដូចគ្នា
- June 7, 2019
ក្លឹបអធិរាជស Real Madrid បានកំពុងព្យាយាមទាក់ទងជាមួយខ្សែបម្រើរបស់ក្លឹប Tottenham Spur កីឡាករ Christian Eriksen ខណៈដែលពិបាកក្នុងការនាំយកកីឡាករខ្សែបម្រើរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Paul Pogba។ តាមរយៈការរាយការណ៍ Don Baon បានអោយដឹងថាលោកប្រធានក្លឹប Florentino Perez បានចុះកុងត្រាជាមួយកីឡាករ Luka Jovic ហើយបន្តនាំយកកីឡាករ Eden Hazard ពីChelsea និងមិនតែប៉ុណ្ណោះពួកគេនឹងតាមប្រមាញ់យកខ្សែបម្រើពី Premier League កីឡាករ Christian Eriksen។ តាមរយៈសារព័ត៌មាន The Dane នាពេលថ្មីៗនេះបានផ្សព្វផ្សាយពីរការចង់ចាកចេញពីទីក្រុងឡុងជាសាធារណៈ ហើយគាត់ទទួលស្គាល់ថានេះជាពេលវេលាដ៏សាកសមក្នុងការរកប្រកួតប្រជែងថ្មីសម្រាប់អាជីពបាល់ទាត់របសគាត់។

ដោយឡែក ក្លឹប Real Madrid ត្រូវបានចាប់អារម្មណ៍ និងចង់នាំយករូបគាត់ចូលរួមបន្ទាប់ពីស្មុគស្មាញក្នុងការនាំយកកីឡាករសញ្ជាតិបារាំង Paul Pogba ពីក្លឹបបិសាចក្រហម។ ជាមួយគ្នានេះដែរក្លឹបយក្សអេស៉្បាញមួយនេះបានរាយការណ៍ថាមិនអាចនិយាយល័ក្ខខ័ណ្ឌត្រូវគ្នាជាមួយក្លឹបបិសាចក្រហមសម្រាប់ម្ចាស់ជើងឯក World Cup រូបនេះ ហើយបានជ្រើសយកខ្សែបម្រើ Christian Eriksen ជាជម្រើសបន្ទាប់ដោយគាត់អាចមានតំលៃខ្លួនប្រហែល៩០លានអឹរ៉ូប្រសិនបើកីឡាកររូបនេះចង់ចាកចេញពីក្លឹប។ បន្ថែមពីនេះទៅទៀត Eriksen បានជួយអោយក្លឹប Tottenham ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champion League នាពេលថ្មីៗនេះ ហើយរកបាន ១០គ្រាប់ និង Assists បាន ១៧គ្រាប់ក្នុងការបង្ហាញខ្លួន ៥១ប្រកួតផងដែរ៕
អត្ថបទ៖ សុគុណា
ប្រភព៖ Foxsportasia
- Share This Post:









