ក្រុមហ៊ុន Amazon គ្រោងប្រើប្រាស់មនុស្សយន្ត ដើម្បីជំនួសកម្លាំងពលកម្មមនុស្សជាង ៥០០,០០០កន្លែង
- BY
- Pheakdey
- October 22, 2025
អាមេរិក៖ ក្រុមហ៊ុន Amazon ដែលជាទីផ្សារលក់ទំនិញ Online ដ៏ធំបំផុតមួយនៅលើពិភពលោក គ្រោងនឹងប្រើប្រាស់មនុស្សយន្តដើម្បីជំនួយការងារមនុស្សជាង ៥០០,០០០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែតុលា។ គួរបញ្ជាក់ជូនថា Amazon ជាក្រុមហ៊ុនដែលបានកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើនមួយនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។

ប្រភពខាងលើបានបន្តថា គម្រោងប្រើប្រាស់កម្លាំងមនុស្សយន្តដើម្បីជំនួសកម្លាំងពលកម្មមនុស្សជាងកន្លះលាននាក់ខាងលើនេះគឺជាផែនការសម្រាប់ងអនុវត្តឱ្យបាននៅត្រឹមឆ្នាំ២០២៧ ហើយតាមរយៈការប្រើប្រាស់កម្លាំងមនុស្សយន្តនេះគឺក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ០,៣ដុល្លារ សម្រាប់ការវេចខ្ចប់ និងដឹកជញ្ជូនទំនិញចំនួន ១កញ្ចប់។ បើតាមនាយកក្រុមហ៊ុន Amazon បានបញ្ជាក់ថា ក្រុមហ៊ុនគ្រោងនឹងបន្តប្រើប្រាស់កម្លាំងមនុស្សយន្តឱ្យបានកាន់តែច្រើនក្នុងពេលអនាគត និងដាក់ផែនការប្រើប្រាស់កម្លាំងមនុស្សយន្តរហូតដល់ ៧៥% នៅក្នុងប្រតិបត្តិការណ៍របស់ខ្លួននៅត្រឹមឆ្នាំ២០៣៣៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






