អន្តរជាតិ

បណ្តាញសង្គម OnlyFans បានផ្តល់ប្រាក់ទៅកាន់ក្រុមអ្នកផលិតមាតិកាសរុបជាង ២៥ពាន់ដុល្លារហើយ ក្នុងរយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
October 22, 2025

បណ្តាញសង្គមកំពុងពេញនិយមបំផុតមួយនៅលើពិភពលោក OnlyFans បានឱ្យដឹងថា​ ក្រុមហ៊ុនបានផ្តល់ប្រាក់សរុបប្រមាណជា ២៥ពាន់លានដុល្លារហើយទៅកាន់ក្រុមអ្នកផលិតមាតិកា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែតុលា។ ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Keily Blair ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម OnlyFans ផ្ទាល់តែម្តង។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសរូបនេះបានបន្តថា ការផ្តល់ជូនប្រាក់ទៅកាន់ក្រុមអ្នកផលិតមាតិកានៅជុំវិញពិភពលោកក្នុងចំនួនដ៏ច្រើនខាងលើនេះគឺត្រូវបានគិតចាប់តាំងពីឆ្នាំ២០១៦ ដែលជាឆ្នាំក្រុមហ៊ុនទើបត្រូវបានបង្កើតឡើង រហូតមកដល់ឆ្នាំ២០២៥នេះ។ សូមបញ្ជាក់ជូនថា OnlyFans ជាបណ្តាញសង្គមដែលអនុញ្ញាតឱ្យក្រុមអ្នកផលិតមាតិកាអាចរកលុយបានតាមរយៈការលក់វីដេអូ រូបភាព ឬវេទិកាសម្រាប់ជជែកគ្នា​ទៅកាន់ក្រុមអ្នកគាំទ្ររបស់ពួកគេ ខណៈក្រុមហ៊ុននឹងកាត់យកប្រាក់ ២០% នៃតម្លៃសរុបនៃការទិញមាតិកាទាំងអស់នោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: