ក្លឹបអ្នកមានបុណ្យ Barcelona បានសម្លឹងឃើញកីឡាកររបស់បិសាចក្រហម Manchester United ដែលជា “Plan B” របស់ក្លឹប
- June 7, 2019
ក្លឹបយក្សរបស់អេស៉្បាញ FC Barcelona ត្រូវបានគេរាយការណ៍ថាកំពុងតែចាប់អារម្មណ៍លើកីឡករខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹប Manchester United ប៉ុន្តែនេះគឺគ្រាន់តែជាគម្រោងបន្ទាប់តែប៉ុណ្ណោះនេះបើយោងទៅតាមសារព័ត៌មាន The Sport។ គួរបញ្ជាក់ផងដែរថា នៅលើក្របទស្សនាវដ្តី Sport បានអោយដឹងថាម្ចាស់ពាន La Liga បានដាក់បង្ហាញពីកីឡាករសញ្ជាតិអង់គ្លេសថាជាគម្រោងបន្ទាប់របស់ក្លឹបដែលមានពាក់លេខ ៩ នៅក្នុងការជ្រើសកីឡាករនៅក្នុងការបើកទ្វារដោះដូរកីឡាករខាងមុខនេហ បើទោះបីជាពួកគេកំពុងសម្លឹងរកកីឡាករម្នាក់លេងក្នុងរយៈពេលយូរដើម្បីជំនួសដំណែង Luis Suarez។
ទោះបីជាយ៉ាងណាក៏ដោយការចរចារមួយនេះវាពិតជាពិបាកក្នុងការនិយាយហើយ Barcelona នឹងធ្វើវាក្នុលក្ខខ័ណ្ឌមួយប្រសិនបើជម្រើសដំបូងរបស់ពួកគេបរាជ័យ។ ជាមួយគ្នានេះដែរ ក្លឹបអេស្ប៉ាញមួយនេះមានទំនាក់ទំនងល្អជាមួយក្លឹប Manchester United ហើយពេលខ្លះវាជារឿងមួយល្អប្រសិនបើការចរចារណាមួយអាចកើតឡើង។ គួរបញ្ជាក់ផងដែរថា Rashfordទើបតែមានវ័យ២១ឆ្នាំ ដែលពេលបច្ចុប្បន្នលេងនៅតំបន់កណ្តាលប្រយុទ្ធក្រោមយុទ្ធសាស្រ្តរបស់លោក Solskjear ហើយរកបាន ១៣គ្រាប់ និង Assists ៩គ្រាប់ក្នុងការបង្ហាញខ្លួន៤៧ប្រកួតផងដែរ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









