កីឡា

អុញនោះ! Neymar អាចនឹងបាត់ Sponsor ធំពីក្រុមហ៊ុន Nike ប្រសិនបើគេបើការសេុីបអង្គេតឃើញថាមានបទល្មើសចាប់រំលោភពិតមែន

BY
Khmernote Media
June 7, 2019

កីឡាករដែរមានតំលៃថ្លៃជាងគេបំផុតលើលោក Neymar ត្រូវបានឧបត្ថម្ភធំដោយក្រុមហ៊ុនធំជាងគេលើលោកគឺ Nike ប៉ុន្តែរឿងនេះអាចនឹងផ្អាកសិន ខណៈដែរគេកំពុងតែបើកការសេុីបអង្គេតរឿងក្តីចាប់រំលោភដែលគាត់កំពុងតែប្រឈមនាពេលថ្មីៗនេ។ តាមរយៈការរាយការណ៍របស់ Guradian បានអោយដឹងថា ក្រុមហ៊ុន Nike មានការព្រួយបារម្ភជាខ្លាំងចំពោះរឿងអាស្រូវចុងក្រោយរបស់កីឡាកររបស់  Neymar ខណៈដែររូបគេបានបដិសេដចំពោះរឿងនេះ។ គួរបញ្ជាក់ផងដែរថា Neymar បានបង្ហាញសារផ្ទាល់ខ្លួនរវាងរូបគាត់នឹងដៃគូរបស់គាត់ទុកជាភស្តុតាងថានេះគ្រាន់តែជាការណាត់ជួបរវាងមនុស្សពីរនាក់តែប៉ុណ្ណោះ បន្ទាប់ពីគាត់បានជូននាងពីប្រេសុីលទៅទីក្រុងប៉ារីសវិញ។ 

ទោះបីជាយ៉ាងនេះក្តី តាមរយៈកាមេរ៉ាសុវត្ថិភាពរបស់សណ្ឋាគារបានបង្ហាញថាពួកគេមានការប្រតាយប្រតប់គ្នាផងដែរ។ ដូចនេះនាពេលបច្ចុប្បន្ននេះ ការសេុីបអង្គេតកំពុងតែធ្វើការកំណត់អង្គហេតុនេះអោយបានច្បាស់លាស់ពីបញ្ហាមួយនេះ ហើយរឿងនេះអាចធ្វើអោយតារាបាល់ទាត់សញ្ជាតិប្រេសុីលរូបនេះបាត់បង់ការ Sponsor ធំពីក្រុមហ៊ុន Nike ផងដែរ។ មិនតែប៉ុណ្ណោះមានក្រុមហ៊ុនមួយចំនួនទៀតអាចនឹងឃ្លាតឆ្ងាយពីកីឡាកររូបនេះផងដែរដូចជាក្រុមហ៊ុន McDonald’s Gillete និងក្រុមហ៊ុនទេសចរណ៍របស់ប្រេសុីលផងដែរ ខណៈដែរពួកគេក៏កំពុងតែទន្ទឹងចាំមើលពីបញ្ហាមួយនេះដូចគ្នា។ ជាមួយគ្នានេះផងដែរថា Neymar បានរងរបួសនៅក្នុងកំឡុងពេលប្រកួតមិត្តភាពជាមួយប្រទសកាតា ហើយបានដើរចេញពីទីលានទាំងទឹកភ្នែក។ លើសពីនេះទៅទៀកីឡាកររូបនេះធ្វើមិនសូវបានល្អប៉ុន្មានទេនៅក្នុងក្លឹបយក្សរបស់ប្រទេសបារាំង PSG ព្រោះតែបញ្ហារបួសនៅពាក់កណ្តាលរដូវកាល ប៉ុន្តែ Neymar នៅតែជួយក្រុមដោយរកបាន ២៣គ្រាប់ និង Assist 13 គ្រាប់ក្នុងការបង្ហាញខ្លួន២៨លើកផងដែរ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxsportAsia

Share This Post: