អន្តរជាតិ

ប៉ូលិសអង់គ្លេសផ្តើមដាក់ពង្រាយដ្រូន ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យឱ្យបានឆាប់រហ័សក្នុងករណីមានបទល្មើសបន្ទាន់

BY
Pheakdey
October 23, 2025

អង់គ្លេស៖ ប៉ូលិសនៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស បានចាប់ផ្តើមប្រើប្រាស់ដ្រូនសម្រាប់ឆ្លើយតបនឹងករណីហៅទូរស័ព្ទបន្ទាន់ពីសំណាក់ប្រជាពលរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញាសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣​​ ខែតុលា។ កិច្ចអន្តរាគមន៍ដោយមានការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះត្រូវបានអាជ្ញាធរអង់គ្លេសហៅថា “Drone as First Responder” (ដ្រូនគឺជាអ្នកឆ្លើយតបដំបូង)។

អាជ្ញាធរក្រុងឡុងដ៍បានពន្យល់ថា ក្នុងការអនុវត្តគម្រោង “Drone as First Responder” នេះ គឺនៅពេលដែលស្ថានីយ៍ប៉ូលិសទទួលបានទូរស័ព្ទបន្ទាន់ (Emergency Call) រាយការណ៍ពីករណីបទល្មើសឬករណីឧក្រិដ្ឋកម្មណាមួយភ្លាម ក្រុមការងារបច្ចេកទេសនៅក្នុងស្ថានីយប៉ូលិសនឹងបញ្ជូនដ្រូនទៅកាន់កន្លែងកើតហេតុភ្លាម ដើម្បីឱ្យដ្រូនអាចកំណត់អត្តសញ្ញានជនសង្ស័យឱ្យបានឆាប់រហ័ស ហើយនៅក្នុងពេលដំណាលគ្នានោះ ក្រុមប៉ូលិសជំនាញក៏ប្រញាប់ទៅកាន់កន្លែងកើតហេតុឱ្យបានលឿនតាមតែអាចធ្វើទៅបានផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគម្រោងប្រើប្រាស់ដ្រូនខាងលើទើបត្រូវបានដាក់ឱ្យអនុវត្តនៅក្នុងសង្កាត់ Islington ភាគខាងជើងនៃទីក្រុងឡុងដ៍តែប៉ុណ្ណោះ ហើយអាជ្ញាធរនឹងបន្តដាក់ឱ្យអនុវត្តនៅក្នុងសង្កាត់ ២ផ្សេងទៀតផងដែរនៅត្រឹមចុងឆ្នាំនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: