អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង នឹងជួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន

BY
Pheakdey
October 24, 2025
កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung នឹងជួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងថ្ងៃទី២៧ ខែតុលា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Yunhap នៅក្នុងថ្ងៃទី២៤ ខែតុលា។ ជំនួបដ៏មានសារៈសំខាន់នេះគឺជាផ្នែកមួយនេះ នៃការធ្វើដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោក Lee Jae Myung ទៅកាន់ប្រទេសម៉ាឡេស៊ី។
ប្រភពខាងលើបានបន្តថា តាមគម្រោងនៅក្នុងជំនួបពិសេសនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung នឹងធ្វើការពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីបញ្ហាសំខាន់ជាច្រើនរួមមាន ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងពីរ និងបញ្ហាមួយចំនួនទៀត រួមទាំងបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិតផងដែរ។ សូមបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចរបស់លោក Lee Jae Myung នៅពេលនេះគឺជាដំណើរទស្សនកិច្ចនៅ​ក្នុងតំបន់អាស៊ី​អាគ្នេយ៍ជាលើកដំបូង បើគិតចាប់​តាំង​ពីរូបគាត់​បានចូល​កាន់​តំណែង​កាលពីខែ​មិថុនា​មក៕
អត្ថបទ៖ ភក្តី
ប្រភព៖ Yunhap
Share This Post: