អ្នកដំណើរ ១៩នាក់បានបាត់បង់ជីវិត និងជាច្រើននាក់រងរបួស ក្នុងហេតុការណ៍ឆេះរថយន្តក្រុងមួយគ្រឿងនៅឥណ្ឌា
- BY
- Pheakdey
- October 25, 2025
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះរថយន្តក្រុងមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២៥ ខែតុលា។ ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅលើផ្លូវ Highway មួយកន្លែងក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូង នៃប្រទេសឥណ្ឌា។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ហេតុការណ៍ឆេះរថយន្តក្រុងខាងលើនេះបានកើតឡើងក្រោយពេលរថយន្តក្រុងបានបើកបុកជាមួយនឹងម៉ូតូមួយគ្រឿង ខណៈរថយន្តក្រុងកំពុងបើកបរដឹកអ្នកដំណើរសរុបចំនួន ៤០នាក់។ ភ្លាមៗក្រោយពេលកើតហេតុអ្នកដំណើរមួយចំនួនបានគេចខ្លួនបានទាន់ពេលវេលា ហើយក៏មានអ្នកដំណើរមួយចំនួនបានរងរបួសធ្ងន់និងស្រាលផងដែរ ខណៈជនរងគ្រោះទាំង ១៩រូបខាងលើគឺជាអ្នកអង្គុយនៅផ្នែកខាងក្រោយទើបមិនអាចរត់ចេញពីរថយន្តទាន់ពេល៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






