អន្តរជាតិ
ទឹកជំនន់នៅវៀតណាមបណ្តាលឱ្យមនុស្ស ៣៥នាក់បាត់បង់ជីវិត និង ៥នាក់កំពុងបាត់ខ្លួន
BY Pheakdey
November 3, 2025
វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ចំនួន ៣៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ដោយគិតត្រឹមថ្ងៃថ្ងៃទី២ ខែវិច្ឆិកា។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់កាន់តែធ្ងន់ធ្ងរខ្លាំងឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងនិងច្រើនមិនធ្លាប់មានមួយ បានកើតឡើងនៅតាមបណ្តាខេត្តចំនួន ៤របស់វៀតណាម រួមមានខេត្ត Hue ខេត្តDa Nang ខេត្ត Lam Dong និងខេត្ត Quang Tri។ ក្រៅតែពីបង្កការគំរាមកំហែងដល់អាយុជីវិតមនុស្សហើយ ទឹកជំនន់ក៏បានជន់លិចផ្ទះរបស់ប្រជាពលរដ្ឋប្រមាណជា ១៦,៥០០ខ្នង បំផ្លាញដីកសិកម្មចំនួន ៥,៣០០ហិកតា និងសម្លាប់សត្វចិញ្ចឹម (គោ ក្របី មាន់ ទា) របស់ប្រជាពលរដ្ឋអស់ជាង ៤០,០០០ក្បាលផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time