ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះទីហ្វុងកាល់ម៉ាហ្គី បានបណ្តាលឱ្យពលរដ្ឋវៀតណាម ១៤០នាក់បាត់បង់ជីវិត និង ១២៧នាក់កំពុងបាត់ខ្លួន

    BY Pheakdey November 7, 2025
    ព្យុះទីហ្វុងកាល់ម៉ាហ្គី បានបណ្តាលឱ្យពលរដ្ឋវៀតណាម ១៤០នាក់បាត់បង់ជីវិត និង ១២៧នាក់កំពុងបាត់ខ្លួន

    វៀតណាម៖ យ៉ាងហោចណាស់មានពលរដ្ឋវៀតណាមចំនួន ១៤០នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្វិពលរបស់ព្យុះទីហ្វុងកាល់ម៉ាហ្គី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៧​ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋវៀតណាមចំនួន ១២៧នាក់ទៀតកំពុងតែបាត់ខ្លួនផងដែរ។

    សូមបញ្ជាក់ជូនថា តួលេខអ្នកស្លាប់និងបាត់ខ្លួនខាងលើនេះគឺជារបាយការណ៍បូកសរុបចំនួនជនរងគ្រោះដែលបានកើតឡើងក្នុងរយៈមួយសប្តាហ៍កន្លងទៅនិងគិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកាប៉ុណ្ណោះ ខណៈតួលេខអ្នកស្លាប់អាចបន្តកើនឡើង ដ្បិតអ្នកកំពុងបាត់ខ្លួនមួយចំនួនក៏ត្រូវបានអាជ្ញាធរវៀតណាមព្យាករណ៍ជាបឋមថា ពួកគេទំនងជាបានស្លាប់ហើយដែរ។ ប្រភពខាងលើបានបន្តថា បន្ទាប់ពីបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសវៀតណាមរួចហើយ ពេលនេះព្យុះទីហ្វុងកាល់ម៉ាហ្គីកំពុងបន្តបោកបក់ទៅកាន់ប្រទេសហ្វីលីពីនបន្ថែមទៀត ហើយយោងតាមការព្យាករណ៍របស់អ្នកជំនាញ គឺព្យុះនេះក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនៅក្នុងប្រទេសហ្វីលីពីនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: