តម្លៃអង្ករនៅអាស៊ីបន្តធ្លាក់ចុះ ដោយសារទិន្នផលអង្ករនៅឥណ្ឌាកើនឡើងខ្ពស់ ហើយឥណ្ឌាកំពុងផ្គត់ផ្គង់អង្ករយ៉ាងសម្បូរបែបទៅកាន់ទៅផ្សារពិភពលោក
ឥណ្ឌា៖ តម្លៃអង្ករនៅអាស៊ីកំពុងបន្តធ្លាក់ចុះ ខណៈប្រទេសឥណ្ឌាកំពុងបន្ថែមការប្រមូលផលស្រូវនិងផ្គត់ផ្គង់អង្ករយ៉ាងសម្បូរបែបទៅកាន់ទៅផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះឥណ្ឌាកំពុងក្លាយជាប្រទេសដែលបាននាំចេញអង្ករដ៏ច្រើនបំផុតមួយទៅកាន់ទីផ្សារពិភពលោក។

គួរកត់សម្គាល់ថា នៅចំពោះមុខដែលទិន្នផលអង្ករនៅក្នុងប្រទេសឥណ្ឌាកំពុងកើនឡើងយ៉ាងខ្ពស់នេះ តម្លៃស្រូវនិងអង្ករនៅតាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីដោយគិតត្រឹមខែវិច្ឆិកានេះបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺធ្លាក់ដល់កម្រិតមិនធ្លាប់កើតមាននោះទេ បើគិតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ បើតាមលោក Nitin Gupta ដែលជាអនុប្រធានក្រុមហ៊ុនលក់អង្ករ Olam Agri India បានឱ្យដឹងថា ថ្មីៗនេះប្រទេសជាច្រើននៅតំបន់អាហ្វ្រិកខាងលិចកំពុងសម្រុកនាំអង្ករចូលយ៉ាងច្រើន ពោលគឺសម្រាប់ស្តុកទុកប្រើប្រាស់ក្នុងរយៈពេល ៣-៥ខែទៅមុខទៀត ហើយប្រទេសជាអ្នកផ្គត់ផ្គង់អង្ករច្រើនជាងគេទៅកាន់ប្រទេសទាំងនោះគឺប្រទេសឥណ្ឌា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time