នាយករដ្ឋមន្ត្រីថៃប្រកាសលុបចោលគ្រប់ប្រតិបត្តិការទាក់ទងនឹងកម្ពុជា ក្រោយមានករណីទាហានថៃ ២នាក់ដើរជាន់មីននៅតំបន់ព្រំដែន
- BY
- Pheakdey
- November 10, 2025
ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល បានប្រកាសលុបចោលគ្រប់ប្រតិបត្តិការទាំងអស់ដែលទាក់ទងនឹងកម្ពុជា ក្រោយមានករណីទាហានថៃចំនួន ២នាក់ដើរជាន់មីននៅតាមតំបន់ព្រំដែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod នៅក្នុងថ្ងៃទី១០ ខែវិច្ឆិកា។ នៅក្នុងប្រតិបត្តិការណ៍ដែលត្រូវលុបចោលទាំងអស់នោះក៏មានទាំងផែនការបញ្ជូនកងទ័ពកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ករណីមានទាហានថៃដើរជាន់មីនជាថ្មីម្តងទៀតនេះបានកើតឡើងនៅក្នុងខេត្តស៊ីសាកេត នាថ្ងៃទី១០ ខែវិច្ឆិកានេះ ខណៈទាហានថៃទាំង ២រូបនោះត្រូវបានរាយការណ៍ថា បានរងរបួសនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ យ៉ាងណាក្តី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចាត់ទុកហេតុការណ៍ខាងលើនេះថា គឺជាអរិភាពចំពោះប្រទេសថៃ និងជាការគំរាមកំហែងដល់សន្តិសុខជាតិថៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Khaosod
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






