ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសវៀតណាម ៣នាក់ ត្រូវព្យុះកាល់ម៉ាហ្គីបោកបក់ឱ្យរសាត់នៅលើសមុទ្រអស់រយៈពេលជាង ៤០ម៉ោង តែមានសំណាងនៅរស់មានជីវិត

    BY Pheakdey November 11, 2025
    បុរសវៀតណាម ៣នាក់ ត្រូវព្យុះកាល់ម៉ាហ្គីបោកបក់ឱ្យរសាត់នៅលើសមុទ្រអស់រយៈពេលជាង ៤០ម៉ោង តែមានសំណាងនៅរស់មានជីវិត

    វៀតណាម៖ បុរសវៀតណាមចំនួន ៣នាក់មានសំណាងនៅរស់មានជីវិត ក្រោយត្រូវអណ្តែតនៅលើផ្ទៃទឹកសមុទ្រអស់រយៈពេលជាង ៤០ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា។ បុរសទាំង ៣នាក់នេះត្រូវបានព្យុះទីហ្វុងកាល់ម៉ាហ្គីបោកបក់ឱ្យរសាត់ទៅឆ្ងាយពីឆ្នេរសមុទ្រកាលពីអំឡុងថ្ងៃទី៨ កន្លងទៅ។

    នៅក្នុងថ្ងៃកើតហេតុនោះក្រុមអាជ្ញាធរវៀតណាមក៏បានព្យាយាមស្វែងរកពួកគាត់ដែរ តែរកមិនឃើញទាល់សោះ ហើយក្នុងរយៈពេលជាង ៤០ម៉ោងក្រោយពេលកើតហេតុ ទើបគេបានប្រទះឃើញពួកគាត់អណ្តែតតែងតោលនៅផ្ទៃសមុទ្រយ៉ាងឆ្ងាយពីឆ្នេរ និងត្រូវបានគេជួយសង្គ្រោះតែម្តង។ សូមបញ្ជាក់ជូនថាកាលពីសប្តហ៍មុន ព្យុះទីហ្វុងកាល់ម៉ាហ្គីបានបណ្តាលឱ្យពលរដ្ឋនៅក្នុងប្រទេសវៀតណាមចំនួន ៥នាក់ និងពលរដ្ឋនៅក្នុងប្រទេសហ្វីលីពីនជាង ២០០នាក់បានស្លាប់បាត់បង់ជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: