តៃវ៉ាន់ទាញសញ្ញាអាសន្នពីបញ្ហាបាក់ដី និងជម្លៀសពលជាង ៣,០០០នាក់ជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះទីហ្វុង Fung-wong
- BY
- Pheakdey
- November 11, 2025
តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់នៅក្នុងថ្ងៃទី១១ ខែវិច្ឆិកា បានទាញសញ្ញាអាសន្នអំពីការកើតមានបញ្ហាបាក់ដី និងធ្វើការជម្លៀសពលរដ្ឋរាប់ពាន់ជាបន្ទាន់ ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Fung-wong នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ។ ចំពោះទីតាំងដែលស្ថិតនៅក្នុងគំរាមគំហែងដោយគ្រោះធម្មជាតិខាងលើនេះគឺទីក្រុង Kaohsiung ដែលស្ថិតនៅប៉ែកខាងត្បូង នៃកោះតៃវ៉ាន់។

បើតាមលោក Lai Ching-te ប្រធានាធិបតីតៃវ៉ាន់បានបញ្ជាក់ថា ក្រុមពលរដ្ឋដែលស្ថិតនៅក្នុងស្ថានភាពងាយរងគ្រោះនិងត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់នោះគឺមានចំនួនសរុប ៣,៣៣៧នាក់ ហើយទីតាំងសុវត្ថិភាពដែលពួកគេត្រូវជម្លៀសខ្លួនទៅស្នាក់នៅជាបណ្តោះអាសន្ននោះគឺជំរំនៅក្នុងក្រុង Guangfu។ គួររម្លឹកជូនថា កាលពីអំឡុងខែកញ្ញាកន្លងទៅ ទីក្រុង Hualien របស់តៃវ៉ាន់ក៏បានរងនូវការវាយប្រហារខ្យល់ព្យុះយ៉ាងធ្ងន់ធ្ងរដែរ ដោយពេលនោះបានបណ្តាលឱ្យមនុស្សចំនួន ១៨នាក់ត្រូវស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






