ព្យុះទីហ្វុង Fung-wong បណ្តាលឱ្យពលរដ្ឋហ្វីលីពីន ២៥នាក់បាត់បង់ជីវិត និងជាង ១,៤លាននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់
- BY
- Pheakdey
- November 12, 2025
ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Fung-wong នៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១២ ខែវិច្ឆិកា។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង Fung-wong បានកំពុងតែបង្កឱ្យមានទឹកជំនន់ បាក់ដី និងភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ជាច្រើនក្នុងក្រុង Pangasinan នៃប្រទេសហ្វីលីពីន។

នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរហ្វីលីពីនបានធ្វើការជម្លៀសពលរដ្ឋងាយរងគ្រោះជាង ១,៤លាននាក់ឱ្យទៅស្នាក់នៅទីតាំងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ដើម្បីការពារពួកគេពីការកើតមានគ្រោះថ្នាក់ចៃដន្យណាមួយ។ គួរបញ្ជាក់ជូនថា ប្រទេសហ្វីលីពីនបានទទួលរងការគំរាមកំហែងពីខ្យល់ព្យុះជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជាក់ស្តែងកាលពីសប្តាហ៍មុនព្យុះទីហ្វុង Kalmaegi បានវាយប្រហារតំបន់ភាគកណ្តាលហ្វីលីពីនយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យមានមនុស្សចំនួន ២៣២នាក់ត្រូវស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






