ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ពានមួយខែ្សនៅប្រទេសចិនបានបាក់ ក្រោយសម្ពោធឱ្យប្រើប្រាស់បានប៉ុន្មានខែ

    BY Pheakdey November 12, 2025
    ស្ពានមួយខែ្សនៅប្រទេសចិនបានបាក់ ក្រោយសម្ពោធឱ្យប្រើប្រាស់បានប៉ុន្មានខែ

    ចិន៖ ស្ពានដ៏សំខាន់មួយខ្សែនៅក្នុងប្រទេសចិនបានបាក់ ក្រោយបើកសម្ពោធឱ្យប្រើប្រាស់បានប៉ុន្មានខែ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែវិច្ឆិកា។ ស្ពានមួយខ្សែនេះមានឈ្មោះថា Hongqi មានប្រវែងសរុបចំនួន ៧៥៨ម៉ែត្រ និងមានទីតាំងស្ថិតនៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។

    បើតាមអាជ្ញាធរខេត្ត Sichuan បានបញ្ជាក់ថា ស្ពាន Hongqi ដែលផ្លូវដ៏សំខាន់សម្រាប់ឆ្លងកាត់ពីប្រទេសចិនទៅកាន់តំបន់ទីបេនេះបានបាក់តែមួយផ្នែកប៉ុណ្ណោះ ហើយហេតុការណ៍បាក់ស្ពាននេះមិនបានបណ្តាលឱ្យមានអ្នករងរបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។ យ៉ាងណាក្តី​ គិតត្រឹមពេលនេះការប្រើប្រាស់ស្ពានត្រូវបានផ្អាកទាំងស្រុង ហើយអាជ្ញាធរចិននៅមិនទាន់អាចបញ្ជាក់បានទេថា ពេលណាទើបអាជ្ញាធរអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ស្ពាននេះបានជាធម្មតាវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: