ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដម សុខ លូ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះសំណេះសំណាលជាមួយអាជីវករ ផ្សារបឹងឈូក ក្រុងបាត់ដំបង និងត្រួតពិនិត្យការសាងសង់តូប ដែលបានឆេះឡើងវិញ

    BY soknita November 12, 2025
    ឯកឧត្ដម សុខ លូ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះសំណេះសំណាលជាមួយអាជីវករ ផ្សារបឹងឈូក ក្រុងបាត់ដំបង និងត្រួតពិនិត្យការសាងសង់តូប ដែលបានឆេះឡើងវិញ

    (ខេត្តបាត់ដំបង)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម សុខ លូ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះសំណេះសំណាលជាមួយអាជីវករ ផ្សារបឹងឈូក ក្រុងបាត់ដំបង និងត្រួតពិនិត្យការសាងសង់តូប ដែលបានឆេះឡើងវិញ។

    នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអមដំណើរឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជា ការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករ ផ្សារបឹងឈូក និងត្រួតពិនិត្យការសាងសង់តូបដែលបានឆេះដើម្បីពន្លឿនការសាងសង់ឱ្យអាជីវករ ឆាប់បានចូលលក់ដូរឡើងវិញ។

    សូមរំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូកដែលត្រូវភ្លើងឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅដោយរដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងមួយជីវិតជូនបងប្អូនអាជីវករដែលបានជួលតូប/រាន ពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។ចំពោះការជុសជុលតូបដែលបានឆេះឡើងវិញត្រូវរក្សាទម្រង់ដើម ទាំងទំហំ និងចំនួនតូប។

    ចំពោះសំណង់អគារផ្សារបឹងឈូកនេះបានដំណើរការសាងសង់នៅក្នុងឆ្នាំ១៩៩២ និងសម្ពោធដាក់ឱ្យដំណើរការប្រើប្រាស់នៅក្នុងឆ្នាំ១៩៩៦។ អាគារផ្សារបឹងឈូកជាន់ទី១ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនាយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្ដាលឱ្យឆេះអស់តូបចំនួន១៤៨តូប៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: