អាមេរិកបើករដ្ឋាភិបាលឡើងវិញ ក្រោយបិទអស់រយៈពេល ៤៣ថ្ងៃ
- BY
- Pheakdey
- November 13, 2025
អាមេរិក៖ នៅទីបំផុតរដ្ឋាភិបាលអាមេរិកអាចបើកដំណើរការបានឡើងវិញហើយ ក្រោយបិទទ្វារជាបណ្តោះអាសន្នអស់រយៈពេលយ៉ាងយូរមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា។ យ៉ាងណាក្តី ទម្រាំការិយាល័យគ្រប់ផ្នែកអាចអនុវត្តការងារបានជាធម្មតានោះ គឺវាអាចត្រូវការពេលប្រមាណជា ១សប្តាហ៍ទៀត។

គួរកត់សម្គាល់ថា គិតត្រឹមពេលនេះគឺវាមានរយៈពេល ៤៣ថ្ងៃហើយ ដែលរដ្ឋាភិបាលអាមេរិកត្រូវបិទទ្វារ ឬផ្អាកដំណើរ ហើយវាក៏ជារយៈពេលបិទទ្វារយ៉ាងយូរមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកផងដែរ។ សូមបញ្ជាក់ជូនផងដែរ នីតិវិធីនៃការបិទរដ្ឋាភិបាលអាមេរិកត្រូវបានអនុវត្ត ក្រោយសភាខុនហ្រ្កេសមិនអាចអនុម័តច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០២៦បាន ដ្បិតសមាជិកនៃគណបក្សធំៗទាំង ២ ជជែកមិនចុះសម្រុងគ្នា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






