ប្រាសាទបុរាណមានអាយុកាល ១,៥០០ឆ្នាំមួយកន្លែងនៅប្រទេសចិន ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ
- BY
- Pheakdey
- November 14, 2025
ចិន៖ ប្រាសាទបុរាណមួយកន្លែងរបស់ប្រទេសចិន ដែលមានអាយុកាល ១,៥០០ឆ្នាំត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃទី១៣ ខែវិច្ឆិកា។ ប្រាសាទបុរាណមួយកន្លែងនេះមានឈ្មោះថា យង់ឈីង (Yongqing Temple) មានទីតាំងស្ថិតនៅក្នុងខេត្ត Jiangsu ភាគខាងជើងនៃប្រទេសចិន។ 
យ៉ាងណាក្តី អគ្គិភ័យមិនបានឆេះបំផ្លាញប្រាសាទទាំងមូលនោះ ដោយអគារដែលបានរងនូវការខូចខាតនោះគឺអគារ Wenchang Pavilion ដែលជាសំណង់ឈើកម្ពស់៣ជាន់ ស្ថិតក្នុងបរិវេណប្រាសាទ។ ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់អាចរកឃើញពីមូលហេតុច្បាស់លាស់ ដែលជម្រុញឱ្យមានអគ្គិភ័យនេះកើតឡើងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង។ សូមបញ្ជាក់ជូនថា ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះមិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






