ក្លឹបអធិរាជស Real Madrid ខិតជិតក្នុងការនាំយកកីឡាករម្នាក់ទៀតក្នុងតំលៃ ១១៣លានអឺរ៉ូ បន្ទាប់ពីចុះកុងត្រាជាមួយ Eden Hazard ជាផ្លូវការ
- June 8, 2019
ក្លឹប Real Madrid កំពុងធ្វើសន្និសីទកាសែតអំពីការដោះដូកីឡាកររបស់ពួកគេបន្ទាប់ពីបញ្ជាក់ជាផ្លូវការលើកីឡាករ Eden Hazard ហើយកំពុងតែធ្វើការទៅលើកីឡាករ Christian Eriksen បន្តទៀត។ តាមរយៈសារព័ត៌មាន Don Balon បានបញ្ជាក់ថាក្លឹប Real Madrid កំពុងតែស្ថិនៅលើការចរចារជាមួយកីឡាករ Eriksen របស់ក្លឹបមានក្នាយមាស Spurs បន្ទាប់ពីបានចុះកុត្រាជាមួយកីឡាករ Hazard រយៈពេល៥ឆ្នាំ។ តាមរយៈសារព័ត៌មានដដែលបានអោយដឹងទៀតថាប្រធានក្លឹបលោក Perez តែងតែមានជម្រើសក្នុការនាំយកកីឡាករ Eriksen ហើយនឹងកីឡាករ Pual Pogba របស់បិសាចក្រហម ហើយចាប់ផ្តើមចាប់ផ្តើមផ្តល់អថិភាពដល់កីឡាករ Spurs រូបនេះកាន់តែខ្លាំងបន្ទាប់ពីបានជួយ Spurs ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League។
ទន្ទឹមនឹងនេះដែរ Real Madrid បានរៀបចំលុយ៨០លានអឺរ៉ូសម្រាប់កីឡាកររូបនេះម្តងហើយដោយ Eriksen នឹងចប់កុងត្រានៅរដូកាលក្រោយ ហើយចង់រកការប្រកួតប្រជែងថ្មីនៅក្នុងអាជីពប៉ុន្តែក្លឹប Tottenham បានដាក់តំលៃរហូតដល់ទៅ ១៨០លានអឺរ៉ូ មុននឹងគេចុះនៅត្រឹម ១៥០លានអឺរ៉ូ ប៉ុន្តែក្លឹបយក្សអេស្ប៉ាញមួយនេះមិនចង់ចំនាយលុយច្រើនដល់ថ្នាក់នឹងនោះទេ។ ទោះបីជាយ៉ាងនេះក្តីចាប់តាំងពីកីឡាកររូបនេះចង់ចាកចេញនៅរដូវក្តៅនេះ ក្លឹបចាប់ផ្តើមគិតគូរឡើងវិញពីការដោះដូរកីឡាកររូបនេះ។ បើយោងទៅតាមការរាយការណ៍មួយបានអោយដឹងថា Tottenham ឥឡូវបានយល់ព្រមលក់កីឡាកររូបនេះក្នុងតំលៃខ្លួន ១១៣លានអឺរ៉ូ ហើយលោក Florentino Perez មានអារម្មណ៍ថាការចរចារនេះអាចនងឈានដល់កិច្ចព្រមព្រៀងរវាងក្លឹបទាំងពីរ។ ហើយចំពោះការយល់ព្រមនេះយើងអាចឃើញ Eriksen ចូលរួមជាមួយក្លឹប Real Madrid បន្ទាប់ពីកីឡាករ Eden Hazard៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:








