កីឡា

Ronaldo ពិតជាមានឥត្ធិពលដល់ម្លឹងផង!! កីឡាករខ្សែការពារក្រុមជម្រើសជាតិមួយរូបបានត្រឹមអង្គុយកៅអីបម្រុងពីព្រោះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Christiano Ronaldo មិនសប្បាយចិតជាមួយកីឡាកររូបនេះ

BY
Khmernote Media
June 8, 2019

កីឡាករខ្សែការពាររបស់ប៉ុកទុយហ្គាល Joao Cancelo មិនបានលេងអោយក្រុមជម្រើសជាតិនៅពេលប៉ះជាមួយស្វីស នៅក្នុងពាន UEFA Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីព្រោះ Christiano Ronaldo បានសុំអោយគាត់អង្គុយនៅក្នុងកៅអីបម្រុង។ តាមរយៈសារព័ត៌មាន Don Balon បានលើកឡើងថា កីឡាករខ្សែការពារស្លាបស្តាំរបស់ក្លឹប Juventus បានត្រឹមបម្រុងនឹងជំនួសដោយកីឡាករ Nelson Semedo របស់ Barcelon នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ  ហើយមើលទៅដូចជាទុកជើងគាត់លេងនៅពេលប៉ះជាមួយហូឡង់នៅថ្ងៃអាទិត្យនេះអញ្ជឹង។ រឿងនេះបានកើតឡើងនៅពេលដែលកីឡាករ Christiano Ronaldo បានប្រាប់ទៅគ្រូបង្វឹកជម្រើសជាតិ Fernando Santo អោយកីឡាករវ័យ២៥ឆ្នាំ Joao Cancelo ចាំបម្រុង និងមិនអោយលេងនៅការប្រកួតក្រោយដូចគ្នា។

ជាមួយគ្នានេះមានពាក្យចចាមអារ៉ាមថាមូលហេតុដែលធ្វើអោយមានរឿងបែបនេះព្រោះកីឡាកររូបនេះព្រោះរូបគេអាចនឹងផ្លាស់ប្តូរទៅក្លឹប Man City នៅរដូវក្តៅនេះ ដែលធ្វើអោយមានរឿងមិនសប្បាយចិត្តជាមួយនឹងមិត្តរួមក្លឹប និងជម្រើសជាតិ Christiano Ronaldo មិនសប្បាយចិត្ត។ បន្ថែមពីនេះទៅទៀត Ronalod មានទំនុកចិត្តខ្ពស់ជាមួយនឹងខ្សែការពារស្លាបស្តាំរូបនេះនៅឯក្លឹប Juventus ប៉ុន្តែចាប់ផ្តើមខកចិត្តនៅពេលដែលលេចលឺថាខ្សែការពាររូបនេះអាចនឹងចាកចេញទៅចូលរួមជាមួយលោក Pep Guradiolaនៅអង់គ្លេស។ គួររំលឹកផងដែរថា Guradiola ចង់ចុះកុងត្រាជាមួយ Cancelo ដើម្បីប្រជែងជាមួយ Kyle Walker នៅតំបន់ការពារខាងស្តាំ និងជំនួសតំណែង Danilo ដែលមើលទៅលេងមិនសូវបានល្អជាមួយនឹងក្លឹប Man City៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: