ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង

    BY soknita November 19, 2025
    ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង

    (រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង។

    គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីផ្តល់ក្របខ័ណ្ឌជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន ២០៥កន្លែង។
    សាធារណជនអាចបំពេញព័ត៌មាន សុំសិទ្ធិប្រឡងប្រជែង ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈ QR Code ឬ https://go.gov.kh/era/mcskkr សម្រាប់សាធារណជនដែលមានបំណងដាក់ពាក្យចូលរួមប្រឡងប្រជែង សូមអានព័ត៌មានលម្អិតក្នុងសេចក្តីជូនដំណឹង និងតារាងឧបសម្ព័ន្ធដែលមានជូនភ្ជាប់ខាងក្រោម។

    ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
    Share This Post: