ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាស! អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទចំនួន ៣០នាក់

    BY soknita November 19, 2025
    ឱកាស! អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទចំនួន ៣០នាក់

    (រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ រដ្ឋសភាកម្ពុជា បានចេញសេចក្តីជូនដំណឹង ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទចំនួន៣០នាក់ ដើម្បីបំពេញការងារ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។

    តាមរយៈសេចក្ដីជូនដំណឹងនេះដែរ ការរៀបចំប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទចំនួន ៣០នាក់ ដើម្បីបំពេញការងារ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភាដូចខាងក្រោម៖

    -ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (IT)

    -អ្នកគ្រប់គ្រងទិន្នន័យ (Database Administrator) ០៥នាក់

    -អ្នកគ្រប់គ្រងប្រព័ន្ធបណ្តាញ (Network Administrator) ០៥នាក់

    -អ្នកអភិវឌ្ឍកម្មវិធី (Software Developer) ០៥នាក់

    -អ្នកថែទាំឧបករណ៍ព័ត៌មានវិទ្យា (Maintenance Officer) ០៥នាក់

    -អ្នកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពព័ត៌មានវិទ្យា និងកាមេរ៉ាសុវត្ថិភាព ០៥នាក់

    -អ្នកបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន ០៥នាក់

    ចំពោះលក្ខខណ្ឌជ្រើសរើសមានដូចខាងក្រោម

    -ជនជាតិខ្មែរ សញ្ជាតិខ្មែរ

    -អាយុចន្លោះពី២២ ទៅ ៣០ឆ្នាំ

    -មានកាយសម្បទាគ្រប់គ្រាន់ (វិញ្ញាបនបត្របញ្ជាក់ពីនាយកដ្ឋានពេទ្យការងារ)

    -អាចបំពេញការងារបន្ថែមម៉ោងក្នុងថ្ងៃឈប់សម្រាក

    -មានចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បាន

    -មានសញ្ញាបត្រយ៉ាងតិចបរិញ្ញាបត្រ ឬប្រហាក់ប្រហែលលើជំនាញដែលជ្រើសរើស

    -មានបទពិសោធការងារពាក់ព័ន្ធនឹងជំនាញខាងលើ។

    សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យចូលបម្រើការងារ សូមទំនាក់ទំនងមកទទួល និងដាក់ពាក្យប្រឡងនៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ រៀងរាល់ម៉ោងធ្វើការ ឬតាមតំណលីង QR ដូចមានភ្ជាប់ជូន៕

    ប្រភព៖ National Assembly of Cambodia

    Share This Post: