ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ បានដុតបំផ្លាញផ្ទះជាន់ទី៣ នៅកណ្តាលក្រុងសេអ៊ូលទាំងកម្រោល ដោយសារខឹងឪពុកម្តាយមិនព្រមប្តូរស៊េរីទូរស័ព្ទឱ្យ

    BY Pheakdey November 24, 2025
    ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ បានដុតបំផ្លាញផ្ទះជាន់ទី៣ នៅកណ្តាលក្រុងសេអ៊ូលទាំងកម្រោល ដោយសារខឹងឪពុកម្តាយមិនព្រមប្តូរស៊េរីទូរស័ព្ទឱ្យ

    កូរ៉េខាងត្បូង៖ ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោលទាំងកម្រោល ដោយសារខឹងឪពុកម្តាយមិនព្រមប្តូរស៊េរីទូរស័ព្ទឱ្យនាង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែវិច្ឆិកា។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅក្នុងសង្កាត់ Gwangju នៃទីក្រុងសេអ៊ូល ខណៈផ្ទះដែលជាកន្លែងកើតហេតុនោះគឺជាប្រភេទ Apartment ស្ថិតនៅជាន់ទី៣។

    ប្រភពខាងលើបានបន្តថា ក្រោយអគ្គិភ័យឆាបឆេះបានប្រមាណជា ២០នាទី ក្រុមអ្នកពន្លត់អគ្គិភ័យក៏បានទៅដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ តែអគ្គិភ័យបានឆេះបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជនរងគ្រោះអស់ទៅហើយ ខណៈផ្សែងចេញពីអគ្គិភ័យក៏បានបណ្តាលឱ្យអ្នកជិតខាងចំនួន ៧ចំនួន បានរងគ្រោះថ្នាក់និងត្រូវបញ្ជូនទៅមន្ទីរពេទ្យផងដែរ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុ ក្រុមប៉ូលិសក៏បានឃាត់ខ្លួនក្មេងស្រីដែលជាជនបង្កហេតុដែរ តែក្រោយមកតុលាការបានសម្រេចមិនអនុវត្តទោសណាមួយចំពោះរូបនាងឡើយ ដោយយោងទៅតាមច្បាប់លើកលែងចំពោះ “អនីតិជនអាយុក្រោម ១៩ឆ្នាំ”៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: