ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃប្រកាសដាក់ក្រុង Hat Yai ជា “តំបន់គ្រោះមហន្តរាយ” ក្រោយប្រឈមនឹងបញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងរយៈពេល ៣០០ឆ្នាំ

    BY Pheakdey November 25, 2025
    ថៃប្រកាសដាក់ក្រុង Hat Yai ជា “តំបន់គ្រោះមហន្តរាយ” ក្រោយប្រឈមនឹងបញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងរយៈពេល ៣០០ឆ្នាំ

    ថៃ ៖ អាជ្ញាធរខេត្ត Songkhla ប្រទេសថៃ បានប្រកាសដាក់ក្រុង Hat Yai ជា “តំបន់គ្រោះមហន្តរាយ” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែវិច្ឆិកា។ ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយតំបន់ខាងលើកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយ ដែលមិនធ្លាប់កើតមាននោះទេនៅក្នុងរយៈពេល ៣០០ឆ្នាំចុងក្រោយនេះ។

    នៅចំពោះមុខការសម្រេចដាក់តំបន់រងគ្រោះខាងលើជា “តំបន់គ្រោះមហន្តរាយ” នេះ អាជ្ញាធរថៃក៏បានណែនាំឱ្យពលរដ្ឋជាច្រើននាក់ត្រូវធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះភ្លៀងកំពុងតែបន្តធ្លាក់ខ្លាំង ដែលធ្វើឱ្យសម្ពាធទឹកជំនន់កាន់តែធ្ងន់ធ្ងរ និងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជាង ១៥,០០០គ្រួសារ ឬស្មើនឹងជាង ៥០,០០០នាក់ ដែលកំពុងរស់នៅក្នុងភូមិចំនួន ៩២ និងសង្កាត់ចំនួន ១០ផ្សេងគ្នា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: