ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីណែនាំឱ្យគ្រឹះស្ថានសិក្សាមួយចំនួនអនុវត្តកម្មវិធីសិក្សាតាម Online និងជម្លៀសពលរដ្ឋជាង ១៣,០០០នាក់ជាបន្ទាន់ ដោយសារបញ្ហាទឹកជំនន់

    BY Pheakdey November 25, 2025
    ម៉ាឡេស៊ីណែនាំឱ្យគ្រឹះស្ថានសិក្សាមួយចំនួនអនុវត្តកម្មវិធីសិក្សាតាម Online និងជម្លៀសពលរដ្ឋជាង ១៣,០០០នាក់ជាបន្ទាន់ ដោយសារបញ្ហាទឹកជំនន់

    ម៉ាឡេស៊ី៖ ក្រសួងអប់រំម៉ាឡេស៊ីបានណែនាំឱ្យសាលារៀននៅកម្រិតឧត្តមសិក្សារអនុវត្តវិធានការ “សិក្សាតាមប្រព័ន្ធ Online” ឡើងវិញ ដើម្បីសម្រួលការលំបាកដល់ក្រុមសិស្សានុសិស្ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែវិច្ឆិកា។ យ៉ាងណាក្តី វិធានការខាងលើត្រូវបានណែនាំឱ្យអនុវត្តនៅក្នុងរដ្ឋចំនួន ៧ ដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារបញ្ហាទឹកជំនន់។

    ប្រពខាងលើបានបន្តថា រដ្ឋទាំង ៧ ដែលកំពុងរងការគំរាមកំហែងដោយសារបញ្ហាទឹកជំនន់នោះជារដ្ឋដែលស្ថិតតំបន់ឆ្នេរខាងកើត និងឆ្នេរខាងជើង នៃប្រទេសម៉ាឡេស៊ី រួមមាន រដ្ឋ​ Kelantan រដ្ឋ Terengganu រដ្ឋ Pahang រដ្ឋ Johor រដ្ឋ Selangor រដ្ឋ Perak និងរដ្ឋ Negeri Sembilan។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា គិតត្រឹមពេលនេះទឹកជំនន់កំពុងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាច្រើននាក់ ហើយនៅក្នុងនោះមានពលរដ្ឋចំនួន ចំនួន ១៣,៧៨២នាក់ ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះជាបណ្តោះអាសន្នសិនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

     

    Share This Post: