ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានបណ្តាលឱ្យមនុស្ស ១៣នាក់បាត់បង់ជីវិត និង ១,៩លាននាក់កំពុងរងផលប៉ះពាល់

    BY Pheakdey November 25, 2025
    ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានបណ្តាលឱ្យមនុស្ស ១៣នាក់បាត់បង់ជីវិត និង ១,៩លាននាក់កំពុងរងផលប៉ះពាល់

    ថៃ៖ យ៉ាងហោចណាស់មានពលរដ្ឋថៃចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ នេះបើយោងតាមាការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃទី២៥​ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះទឹកជំនន់ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋថៃប្រមាណជា ១,៩លាននាក់ផ្សេងទៀតផងដែរ។

    គួរបញ្ជាក់ជូនថា តំបន់ដែលកំពុងរងនូវការគំរាមកំហែងដោយទឹកជំនន់នៅពេលនេះគឺតំបន់ភាគខាងត្បូងនៃប្រទេសថៃ ដោយនៅក្នុងនោះគឺមានខេត្តសរុបចំនួន ៩។ នៅចំពោះមុខគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះ អាជ្ញាធរបានបញ្ជូនទូកសង្គ្រោះចំនួន ១៤គ្រឿង និងអមដោយឧទ្ធម្ភាគចក្រមួយចំនួនផង ដើម្បីនាំយកចំណីអាហារ និងថ្នាំពេទ្យចែកជូនប្រជាពលរដ្ឋ ក៏ដូចជាជួយសង្គ្រោះពលរដ្ឋមួយចំនួនដែលកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ។ យ៉ាងណាក្តី ប្រតិបត្តិការណ៍ជួយជនរងគ្រោះកំពុងជួបប្រទះនូវការរំខានយ៉ាងខ្លាំង ដោយសារភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរទាល់តែសោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: