មកស្គាល់ស្រ្តីទាំង ១១ រូប ដែលមានអាយុក្រោម ៤០ឆ្នាំ ជាមួយនឹងទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក ប្រចាំឆ្នាំ ២០១៩
យោងទៅតាមទស្សនាវត្ដីដ៏ល្បី Forbes បានចេញផ្សាយនូវបញ្ជីប្រចាំឆ្នាំរបស់ខ្លួនអំពីស្រ្តីដែលមានទ្រព្យសម្បត្តិ និងអាចរកប្រាក់បានច្រើនជាងគេបំផុតប្រចាំប្រទេសអាមេរិក ដែលមានរហូតទៅដល់ ៨០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ មានការកើនឡើងរហូតដល់ មួយភាគបីច្រើនជាងមួយឆ្នាំមុន។ ជាក់ស្ដែងនៅក្នុងចំណោមសមាជិក ៨០នាក់ដែលមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ២២៥ លានដុល្លារនោះ មានសមាជិក ១១នាក់ ដែលមានអាយុក្រោម ៤០ឆ្នាំ ហើយ ៧នាក់ មានអាយុ ៣០ឆ្នាំ និង ៤នាក់ មានអាយុត្រឹម ២០ឆ្នាំប៉ុណ្ណោះ។ ខាងក្រោមនេះជាបញ្ជីរបស់ស្រ្តី ១១ រូបដែលមានទ្រព្យច្រើនជាងគេបំផុតនៅអាមេរិចហើយមានអាយុក្រោម 40 ឆ្នាំដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង៖
១. Kylie Jenner ជាស្ថាបនិករបស់ក្រុមហ៊ុន Kylie Cosmetics ដែលមានអាយុត្រឹមតែ ២១ ឆ្នាំជាមួយទ្រព្យសម្បត្តិរហូតដល់ ១ ពាន់លានដុល្លារ។

២. Huda Kattan ជាសហស្ថាបនិករបស់ Huda Beauty និងជាអ្នកតុបតែងមុខដ៏ល្បីប្រចាំបណ្ដាញអ៉ីនធើណេត ដែលមានអាយុ ៣១ឆ្នាំ ជាមួយទ្រព្យសម្បត្តិរហូតដល់ ៦១០ លានដុល្លារ។

៣. Rihanna តារាចម្រៀងដ៏ល្បីល្បាញ និងជាស្ថាបនិកយីហោគ្រឿងសំអាង Fenty Beauty ដែលមានអាយុ ៣១ឆ្នាំ ជាមួយទ្រព្យសម្បត្តិ ៦០០ លានដុល្លារ។

៤. Beyoncé Knowles តារាចម្រៀងដ៏ល្បីល្បាញ និងជាស្ថាបនិកម៉ាកផលិតផល Ivy Park ដែលមានអាយុ ៣៧ ឆ្នាំជាមួយទ្រព្យសម្បត្តិ ៤០០ លានដុល្លារ។

៥. Katrina Lake ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្ម Stitch Fix ដែលមានអាយុ ៣៦ ឆ្នាំជាមួយទ្រព្យសម្បត្តិ ៣៨០លានដុល្លារ។

៦. Taylor Swift ជាតារាចម្រៀងដ៏ល្បីល្បាញដែលឈ្នះពានរង្វាន់ Grammy ១០ដង មានអាយុ ២៩ឆ្នាំ ជាមួយទ្រព្យសម្បត្តិ ៣៦០ លានដុល្លារ។

៧. Neha Narkhede ជាសហស្ថាបនិក និងជានាយកបច្ចេកទេសនៃ streaming platform Confluent មានអាយុ ៣៤ ឆ្នាំជាមួយទ្រព្យសម្បត្តិ ៣៦០ លានដុល្លារ។

៨. Kim Kardashian West ជាស្ថាបនិកក្រុមហ៊ុន KKW Beauty មានអាយុ ៣៨ ឆ្នាំជាមួយទ្រព្យសម្បត្តិ ៣៦០ លានដុល្លារ។

៩. Whitney Wolfe Herd ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃកម្មវិធី dating app Bumble មានអាយុ ២៩ ឆ្នាំជាមួយទ្រព្យសម្បត្តិ ២៩០ លានដុល្លារ។

១០. Karissa Bodnar ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Thrive Causemetics មានអាយុ ២៩ ឆ្នាំជាមួយទ្រព្យសម្បត្តិ ២៧០ លានដុល្លារ។

១១. Serena Williams អត្តពលិកដែលជាស្ថាបនិករបស់ក្រុមហ៊ុន Serena Ventures មានអាយុ ៣៧ ឆ្នាំជាមួយទ្រព្យសម្បត្តិ ២២៥ លានដុល្លារ។

អត្ថបទ៖ លីនី
ប្រភព៖ cbnc