ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ កើតឡើងនៅភាគនិរតីនៃប្រទេសជប៉ុន តែគ្មានការព្រមានអំពីរលកយក្សស៊ូណាមិ

    BY Pheakdey November 26, 2025
    រញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ កើតឡើងនៅភាគនិរតីនៃប្រទេសជប៉ុន តែគ្មានការព្រមានអំពីរលកយក្សស៊ូណាមិ

    ជប៉ុន៖ ប្រទេសជប៉ុនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៨រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី២៥ ខែវិច្ឆិកា។ តំបន់ដែលទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីខាងលើនេះ រួមមានខេត្ត Kumamoto និង ខេត្ត Oita ដែលស្ថិតនៅភាគនិរតី នៃប្រទេសជប៉ុន។

    ប្រភពខាងលើបានបន្តថា គ្រោះរញ្ជួយដីខាងលើនេះមិនបានបណ្តាលឱ្យមានរលកយក្សស៊ូណាមិកើតឡើងនោះទេ ប៉ុន្តែអាជ្ញាធរជប៉ុនបានជូនដំណឹងឱ្យពលរដ្ឋត្រូវបង្កើតការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដ្បិតយោងតាមការព្យាករណ៍គឺគ្រោះរញ្ជួយដីកម្រិតដូចគ្នានេះឬអាចធ្ងន់ធ្ងរជាងនេះ អាចនឹងបន្តកើតមាននៅក្នុងទីតាំងដដែលជាថ្មីម្តងទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យ៉ាងណាក្តី គ្រោះថ្នាក់ដែលបានកើតឡើងពីគ្រោះរញ្ជួយដីខាងលើនេះក៏មានមួយចំនួនផងដែរ ដូចជាមានស្រ្តីម្នាក់បានរងរបួស និងមានផ្ទះមួយចំនួនបានរងនូវការខូចខាត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: