ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៣៣នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសថៃ ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់កើតមានក្នុងរយៈពេល ៣០០ឆ្នាំចុងក្រោយនេះ

    BY Pheakdey November 27, 2025
    មនុស្ស ៣៣នាក់បានបាត់បង់ជីវិតនៅក្នុងប្រទេសថៃ ដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់កើតមានក្នុងរយៈពេល ៣០០ឆ្នាំចុងក្រោយនេះ

    ថៃ៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសថៃបានកើនឡើងដល់ចំនួន ៣៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមយប់ថ្ងៃទី២៦ ខែវិច្ឆិកា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ទឹកជំនន់ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋថៃប្រមាណជា ១,៩លាននាក់ផ្សេងទៀតផងដែរ។

    គួរបញ្ជាក់ជូនថា តំបន់ដែលកំពុងរងនូវការគំរាមកំហែងដោយទឹកជំនន់នៅពេលនេះគឺមានខេត្តសរុបចំនួន ៩ ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃ ពោលគឺជាតំបន់នៅជាប់ព្រំប្រទល់ជាមួយប្រទេសម៉ាឡេស៊ី​ ខណៈទឹកជំនន់នេះក៏បានជន់លិចទៅក្នុងតំបន់ខ្លះនៃប្រទេសម៉ាឡេស៊ីផងដែរ។ ប្រភពខាងលើបានបន្តថា បើគិតទាំងពលរដ្ឋថៃនិងពលរដ្ឋម៉ាឡេស៊ី គឺគិតត្រឹមពេលនេះមានមនុស្សប្រមាណជា ៥០,០០០នាក់ហើយ ដែលត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង និងទៅស្នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះជាបណ្តោះអាសន្ន។ សូមបញ្ជាក់ជូនផងដែរថា ទឹកជំនន់ដែលកំពុងវាយប្រហារប្រទេសថៃនៅពេលនេះគឺជាទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ៣០០ឆ្នាំចុងក្រោយនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: