ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅឥណ្ឌូណេស៊ី កើនឡើងដល់ ៣០៣នាក់​ និង ២៧៩នាក់កំពុងបាត់ខ្លួន

    BY Pheakdey November 30, 2025
    តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅឥណ្ឌូណេស៊ី កើនឡើងដល់ ៣០៣នាក់​ និង ២៧៩នាក់កំពុងបាត់ខ្លួន

    ឥណ្ឌូណេស៊ី៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់ និងបាក់ដីនៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ចំ​នួន ៣០៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ដោយគិតត្រឹមយប់ថ្ងៃទី២៩ វិច្ឆិកា។ ទន្ទឹមគ្នានេះក៏នៅមានមនុស្សចំនួន ២៧៩នាក់ផ្សេងទៀតកំពុតតែបាត់ខ្លួនផងដែរ។

    គួររម្លឹកជូនថា ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺជាខេត្ត West Sumatra ដែលជាដែនដីស្ថិតនៅលើកោះស៊ូម៉ាត្រា ភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្រៅពីបានបណ្តាលឱ្យមានមនុស្សជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិតនិងបាត់ខ្លួនហើយ​ ជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនេះក៏បានបង្ខំឱ្យពលរដ្ឋជាង ៨០,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនទៅស្នាក់នៅមជ្ឈមណ្ឌលសង្គ្រោះជាបណ្តោអាសន្នសិនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: