កីឡា

ក្រុមជម្រើសជាតិព័រទុយហ្គាលបានក្លាយជាម្ចាស់ជើងឯកពាន UEFA Nations League កាលពីយប់មិញនេះក្រោយយកឈ្នះក្រុមជម្រើសជាតិហូឡង់ក្នុងលទ្ធផល១ទល់នឹង០

BY
Khmernote Media
June 10, 2019

កាលពីយប់មិញនេះមានការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិព័រទុយហ្គាល និងក្រុមជម្រើសជាតិហូឡង់នៅក្នុងពាន UEFA Nations League នៅក្នុងទីក្រុង Porto ប្រទេសព័រទុយហ្គាល។ គួរបញ្ជាក់ផងដែរថានេះគឺជាពានថ្មីដែលបានបង្កើតឡើងដោយ FIFA ដែលជាការប្រកួតនៅក្នុងចំណោមប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប។

ជាក់ស្តែងក្រុមជម្រើសជាតិព័រទុយហ្គាលបានយកឈ្នះក្រុមជម្រើសជាតិស្វីសនៅក្នុងលទ្ធផល៣ទល់នឹង០ដោយការស៊ុតបាន Hattrick ពីប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល Christiano Ronaldo នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយចំណែកឯក្រុមជម្រើសជាតិហូឡង់បានយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ៣ទល់នឹង១ដូចគ្នានៅក្នុងវគ្គ៤ក្រុមចុងក្រោយ។ ដោយឡែកនៅវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញនេះគឺជាការប្រកួតរវាងក្រុមព័រទុយហ្គាល និងហូឡង់ ដោយសរុបលទ្ធផលជាផ្លូវការ ក្រុមជម្រើសជាតិព័រទុយហ្គាលបានក្លាយជាម្ចាស់ជើងឯកពាន UEFA Nations League ជាលើកដំបូង។

គួររំលឹកផងដែរថា នៅក្នុងតង់ទីមួយលទ្ធផលរវាងក្រុមទាំងពីរពុំមានការប្រែប្រួលអ្វីនោះទេ ដោយរក្សាលទ្ធផលសូន្យស្មើរហូតដល់ចប់តង់តែម្តង បន្ទាប់មកនៅក្នុងតង់ទីពីរលទ្ធផលក្រុមទាំងពីក៏បានផ្លាស់ប្តូរ ដោយក្រុមព័រទុយហ្គាលបាននាំមុខក្រុមជម្រើសជាតិហូឡង់នៅក្នុងនាទីទី ៦០ ដោយកីឡាករ Goncalo Guedes ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួតតែម្តង។ តោះយើងនាំគ្នាក្រឡែកមកមើលវីដេអូហាយឡាយនៅខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ សុគុណា

Share This Post: