តារាសម្តែងថៃម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន ពាក់ព័ន្ធការឆបោកប្រាក់ជាង ១២លានដុល្លារ
ថៃ៖ តារាសម្តែងថៃ អ្នកនាង Nana Rybena ត្រូវបានប៉ូលិសចាប់ខ្លួនហើយ ក្នុងសំណុំរឿងក្លែងបន្លំប្រាក់ ដែលធ្វើឱ្យជនរងគ្រោះជាច្រើននាក់ត្រូវខាតបង់ប្រាក់ជាង ៤០០លានបាត (ជាង ១២លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃទី៣ ខែធ្នូ។ នៅក្នុងសំណុំរឿងដដែលនេះប៉ូលិសថៃក៏បានចាប់ខ្លួនប្តីរបស់តារាវ័យ ៤៥ឆ្នាំរូបនេះម្នាក់ទៀតមានឈ្មោះថា Way ផងដែរ។

បើតាមការិយាល័យស៊ើបអង្កេតកណ្តាល (Central Investigation Bureau) របស់ប្រទេសថៃបានបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធនេះបានធ្វើសកម្មភាពបោកបញ្ឆោតមិត្តភក្តិ និងអ្នកស្គាល់ពួកគេជាច្រើននាក់ឱ្យដាក់ប្រាក់វិនិយោគក្នុងអាជីវកម្មរបស់ពួកគាត់និងសន្យាថា ផ្តល់ប្រាក់ត្រលប់ទៅកាន់ក្រុមជនរងគ្រោះវិញក្នុងចំនួនយ៉ាងច្រើន។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះក្រុមជនរងគ្រោះមិនអាចទទួលបានប្រាក់តាមការសន្យាឡើយ ហើយមានជនរងគ្រោះរងចំនួន ១៧បានសម្រេចដាក់ពាក្យប្តឹងទៅកាន់តុលារ ទើបថ្មីៗនេះមានការស៊ើបអង្កេតនិងឈានដល់ការចាបខ្លួនពួកគេតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger