ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅស្រីលង្កាកើនឡើងដល់ ៤៦៥នាក់ ខណៈអាជ្ញាធរប្រកាសផ្តល់ប្រាក់ជាង ២៧,០០០ដុល្លារដល់គ្រួសារដែលបានបាត់បង់ផ្ទះទាំងស្រុង

    BY Pheakdey December 3, 2025
    តួលេខអ្នកបាត់បង់ជីវិតដោយសារទឹកជំនន់នៅស្រីលង្កាកើនឡើងដល់ ៤៦៥នាក់ ខណៈអាជ្ញាធរប្រកាសផ្តល់ប្រាក់ជាង ២៧,០០០ដុល្លារដល់គ្រួសារដែលបានបាត់បង់ផ្ទះទាំងស្រុង

    ស្រីលង្កា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសស្រីលង្កាបានកើនឡើងដល់ចំនួន ៤៦៥នាក់ហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣ ខែធ្នូ។ គួរកត់សម្គាល់ថា ទឹកជំនន់និងអមដោយបញ្ហាបាក់ដី ដែលកំពុងវាយប្រហារតំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសស្រីលង្កានៅពេលនេះគឺជាឥទ្ធិពលរបស់ព្យុះស៊ីក្លូនឌីតវ៉ា។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតអស់ជាច្រើនាក់ហើយ បញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរខាងលើនេះក៏បានធ្វើឱ្យប៉ះពាល់ និងបំផ្លាញទាំងស្រុងនូវផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នងផងដែរ។ នៅចំពោះមុខស្ថានភាពអាសន្ននេះ អាជ្ញាធរស្រីលង្កាបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារដែលបានបាត់បង់ផ្ទះទាំងស្រុងនូវទឹកប្រាក់ចំនួន ២,៥លានរូពី (២៧,០០០ដុល្លារ) ក្នុងមួយគ្រួសារសម្រាប់សាងសង់ផ្ទះឡើងវិញ ខណៈគ្រួសារដែលត្រូវសម្អាតផ្ទះនឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៥,០០០រូពី (៨១ដុល្លារ)ក្នុងមួយគ្រួសារ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Channel News Asia

     

     

     

    Share This Post: