កីឡា

Ronaldo ប្រាប់ទៅអ្នកសារព័ត៌មានថា៖ “ខ្ញុំសុំមិនឆ្លើយអំពីសំនួរដែរទាក់ទងនឹងពាន Ballon d’Orនោះទេ”

BY
Khmernote Media
June 10, 2019

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល Christiano Ronaldo បានដឹកនាំក្រុមព័រទុយហ្គាលយកឈ្នះក្រុមជម្រើសជាតិហូឡង់នៅក្នុងលទ្ធផល១ទល់នឹង០នៅក្នុងពាន UEFA Naions League វគ្គផ្តាច់ព្រ័ត្រប៉ុន្តែមិនមែនមានការលើកឡើងណាមួយដែលនិយាយអំពីរពាន Ballon d’Or បន្ទាប់ពីការប្រកួតបញ្ចប់នោះទេ។ គួរបញ្ជាក់ផងដែរថា គ្រាប់បាល់មួយគ្រាប់របស់ Goncalo Guedeសគ្រប់គ្រាន់ក្នុងការឃើញព័រទុយហ្គាលលើកពាន UEFA Nation League ពេលប៉ះជាមួយហូឡង់។ ទន្ទឹមនឹងនេះដែរ តារាឆ្នើម និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាលបានធ្វើការឆ្លើយសំនួរមួយចំនួនពីអ្នកសារព័ត៌មានអំពីការប្រកួត និងអនាគតរបស់ក្រុមជម្រើសជាតិ ប៉ុន្តែកីឡាកររូបនេះមិននិយាយអ្វីទាំងអស់ដែលទាក់ទិននឹងពានផ្ទាល់ខ្លួន Ballon d’Or នោះទេ។

គ្រានោះដែរ ពេលដែលអ្នកសារព័ត៌មានបានលើកសំនួរសួរថាបន្ទាប់ពីឈ្នះពាន UEFA Nations League ហើយតើអាចជាឱកាសអោយគាត់អាចដណ្តើមពាន Ballon d’Orដែរឬទេ ប៉ុន្តែ Ronaldo មិននិយាយហើយផ្តោតទៅលើចម្លើយដែរទាក់ទងទៅនឹងទម្រង់លេងរបស់ក្រុមទៅវិញ។ ហើយក្រោយមកមានសំនួរចោទសួរដដែលម្តងទៀត ផ្ទុយទៅវិញប្រធានក្រុមជម្រើសជាតិព័រទុយហ្គាលរូបនេះបានឆ្លើយយ៉ាងខ្លីថា ”ខ្ញុំសុំមិនឆ្លើយអំពីសំនួរដែរទាក់ទងនឹងពាន Ballon d’Orនោះទេ” មុននឹងគាត់ដើរចេញពីអ្នកសារព័ត៌មាន។

ជារួម កីឡាករ Christiano Ronaldo នឹងក្លាយជាគូប្រជែងជាមួយកីឡាករ Lionel Messi ក្នុងការដណ្តើមពាន Ballon d’Or ឆ្នាំ២០១៩នេះបន្ទាប់ពីបានជួយអោយក្រុមជម្រើសជាតិឈ្នះពាន និងស៊ុតគ្រាប់បាល់យ៉ាងអស្ចារ្យនៅក្នុងព្រឹត្តការណ៍មួយនេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែការពារ Virgil vam Dijk ក៏ជាបេក្ខភាពមួយរូបដ៏សំខាន់ផងដែរក្រោយជួយអោយក្លឹបហង្សក្រហម Liverpool លើកពាន UEFA Champion League ដែលបានអាក់ខានជាច្រើនឆ្នាំកន្លងមកហើយ និងបានជួយអោយក្រុម Liverpool ឈរនៅលំដាប់ទីពីរដោយមាន១ពិន្ទុក្រោយក្រុម Man City ក្នុងក្របខ័ណ្ឌ English Premier League ផងដែរ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: