ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ

    BY Pheakdey December 11, 2025
    ជប៉ុនរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ

    ជប៉ុន៖ប្រទេសជប៉ុនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែធ្នូ។ ទីតាំងដែលជាកន្លែងរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺកោះ Honshu ដែលស្ថិតនៅប៉ែកខាងកើតនៃប្រទេសជប៉ុន។

    យ៉ាងណាក្តី បើយោងតាមមជ្ឈមណ្ឌលរញ្ជួយដីមេឌីទែរ៉ាណេអឺរ៉ុបវិញឱ្យដឹងថា គ្រោះរញ្ជួយដីខាងលើនេះមានកម្រិតដល់ ៦,៥រ៉ិចទ័រឯណោះ និងបានបណ្តាលឱ្យមានរំញ័រនៅក្នុងផ្ទៃដីក្នុងជម្រៅប្រមាណជា ៥៧គីឡូម៉ែត្រ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរជប៉ុននៅមិនទាន់អាចបញ្ជាក់ពីចំនួនជនរងគ្រោះ និងការខូចខាតបង្កឡើងដោយគ្រោះរញ្ជួយដីខាងលើនេះបាននៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: