ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! អង្គការស្នាមញញឹមកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី Northwest សហរដ្ឋអាមេរិក ផ្ដល់ជូនការព្យាបាល និងវះកាត់ឥតគិតថ្លៃ ទៅលើជំងឺទាំងនេះ ក្នុងខែមករា ឆ្នាំ ២០២៦ ខាងមុខ

    BY soknita December 16, 2025
    ដំណឹងល្អ! អង្គការស្នាមញញឹមកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី Northwest សហរដ្ឋអាមេរិក ផ្ដល់ជូនការព្យាបាល និងវះកាត់ឥតគិតថ្លៃ ទៅលើជំងឺទាំងនេះ ក្នុងខែមករា ឆ្នាំ ២០២៦ ខាងមុខ

    (រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា អង្គការស្នាមញញឹមកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពី Northwest សហរដ្ឋអាមេរិក ផ្ដល់ជូនការព្យាបាល និងវះកាត់ឥតគិតថ្លៃ ទៅលើជំងឺទាំងនេះ នៅខែមករា ឆ្នាំ ២០២៦ ខាងមុខ។

    មន្ទីរពេទ្យពេទ្យមិត្តភាពខ្មែរ-សូវៀត បានបន្ថែមទៀតថា ចំពោះបេសកកម្មវះកាត់របស់ អង្គការស្នាមញញឹមកម្ពុជា និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Northwest សហរដ្ឋអាមេរិក នឹងធ្វើឡើងនៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៦ ខែមករា​ ឆ្នាំ ២០២៦​​ ដោយការពិនិត្យ​​ និង​ចុះឈ្មោះគឺធ្វើ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦ ខាងមុខ។

    ដោយនឹងផ្ដល់ជូនការវះកាត់ឥតគិតថ្លៃជូនអ្នកជំងឺ ពិការត្រចៀក​ មាត់ឆែប​ ក្រអូមឆែប ព្យាបាល​មាត់ធ្មេញ សម្រាប់អ្នកជំងឺឆែបក្រអូម​ រលាក និង ពិការភាពមុខមាត់ផ្សេងៗ​​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    សម្រាប់ព័ត៌មានផ្សេងៗអាចធ្វើការទំនាក់ទំនងតាមរយៈ លេខតេឡេក្រាម៖ ០១២ ៦៥៥ ៧៨៦ ឬ ទូរស័ព្ទ៖ ០២៣ ២១១ ៤០៥/០១២ ៦៥៥ ៧៨៦/០៩៦ ៨៤៦ ៦៩៩១ ឬនៅមជ្ឈមណ្ឌលស្នាមញញឹម ជាន់ទី៣ អគារវះកាត់និងកែលម្អ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មហាវិថីកងយោធពលខេមរៈភូមិន្ទ (ផ្លូវលេខ ២៧១)៕

    ប្រភព៖ មន្ទីរពេទ្យពេទ្យមិត្តភាពខ្មែរ-សូវៀត

    Share This Post: