ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល ១៦ ថ្ងៃជាប់ៗគ្នានេះ ជនស៊ីវិលកម្ពុជាចំនួន ១៩ នាក់បានស្លាប់ និងរបួស ៧៩ នាក់ ពីការវាយប្រហាររបស់ទាហានឈ្លានពានថៃ

    BY soknita December 22, 2025
    រយៈពេល ១៦ ថ្ងៃជាប់ៗគ្នានេះ ជនស៊ីវិលកម្ពុជាចំនួន ១៩ នាក់បានស្លាប់ និងរបួស ៧៩ នាក់ ពីការវាយប្រហាររបស់ទាហានឈ្លានពានថៃ

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រយៈពេល ១៦ ថ្ងៃជាប់ៗគ្នានេះ ជនស៊ីវិលកម្ពុជាចំនួន ១៩ នាក់បានស្លាប់ និងរបួស ៧៩ នាក់ ពីការវាយប្រហាររបស់ទាហានឈ្លានពានថៃ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើង នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ នេះថា អស់រយៈពេល ១៦ ថ្ងៃជាប់ៗគ្នា យោធាថៃបានអនុវត្តសកម្មភាពឈ្លានពានយោធាដោយខុសច្បាប់ មកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។

    ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងគោលការណ៍ទំនាក់ទំនងល្អរវាងប្រទេសជិតខាង។

    តាម ឯកឧត្តម នេត្រ ភក្ត្រា រាជរដ្ឋាភិបាលកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសកម្មភាពឈ្លានពានទឹកដីកម្ពុជានេះ។ ការឈ្លានពានរបស់យោធាថៃបានមិនវាយប្រហារមកលើកងកម្លាំងប្រដាប់អាវុធកម្ពុជាដែលឈរជើងការពារអធិបតេយ្យជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែយោថាថៃបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅក្នុងការវាយប្រហារ។

    គួរជម្រាបជូនថា រហូតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយសារតែការវាយប្រហាររបស់ទាហានឈ្លានពានថៃ ជនស៊ីវិលកម្ពុជាចំនួន ១៩ នាក់បានស្លាប់ របួស ៧៩ នាក់ និងមានជនភៀសខ្លួនជាង ៥១៨ ៦៥១ នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: