រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី»
- BY
- soknita
- December 23, 2025
(ខេត្តសៀមរាប)៖ នៅរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងទេសចរណ៍ ជូនដំណឹពី ការរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាពមនុស្សធម៌ ក្រោមប្រធានបទ«រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ ។

ក្រសួងទេសចរណ៍ បានបន្ថែមថា រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រឹត្តិការណ៍ជិះកង់ផ្សារភ្ជាប់នឹងសកម្មភាព មនុស្សធម៌ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា ក្នុងរដូវកាលសាមគ្គី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ នៅខេត្តសៀមរាប ក្នុងគោលបំណង ពង្រឹងកម្លាំងសាមគ្គីភាពជាធ្លុងមួយ និងពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមសកម្មភាពមនុស្សធម៌ដើម្បី ជួយដល់គ្រួសារភៀសសឹក។
អាស្រ័យហេតុនេះ សូមអញ្ជើញភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនចូលរួមព្រឹត្តិការណ៍ជិះកង់ឱ្យបាន ច្រើនកុះករ និងចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងតាម លទ្ធភាពជាក់ស្តែង ក្នុងស្មារតីរួបរួមសាមគ្គីនៅក្នុងគ្រាដ៏លំបាកនេះ។
ចំពោះភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍នេះ សូមអញ្ជើញ ចុះឈ្មោះចូលរួមតាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
បញ្ជាក់៖
-ចំពោះការចុះឈ្មោះចូលរួមមិនមានការបង់ថវិកា
-អ្នកចូលរួមនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយ ភេសជ្ជៈ និងអាហារសម្រន់។
ក្រសួងទេសចរណ៍ ក៏សូមអំពាវនាវដល់សប្បុរសជនជាតិនិងអន្តរជាតិទាំងអស់ ដែលមានបំណងចូលរួមបរិច្ចាគ ឬឧបត្ថម្ភដល់គ្រួសារភៀសសឹកជាសម្ភារៈឬថវិកា សូមមេត្តាផ្ញើទៅកាន់QR Code ឬ ទំនាក់ទំនងលេខទូរសព្ទដូច ខាងក្រោម៕


ប្រភព៖ ក្រសួងតេសចរណ៍
- Share This Post:






