ក្រសួងការបរទេស ណែនាំឱ្យស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន
- BY
- soknita
- December 24, 2025
(រាជធានីភ្នំពេញ)៖ យោងតាមការចេញផ្សាយពី ឯកសារមន្ត្រីសាធារណៈ នៅរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងការបរទេស ណែនាំឱ្យស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន។

តាមរយៈការជម្រាបជូនពី ក្រសួងការបរទេស បានបញ្ជាក់លម្អិតថា ក្រោយពីមានការផ្ទុះអាវុធឈ្លានពានទឹកដីកម្ពុជា អាជ្ញាធរថៃបានប្រព្រឹត្តទង្វើមិនសមរម្យ បង្កការ លំបាក និងការភិតភ័យដល់អ្នកដំណើរបរទេស និងពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃចូលមក ប្រទេសកម្ពុជាដោយអាជ្ញាធរថៃបានឃាត់ខ្លួន នាំទៅសាកសួរ ថតវីដេអូ និងឆែកឆេរវ៉ាលីសជាដើម។
ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
សូម ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោកអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស អនុវត្តតាម ការណែនាំខាងលើឱ្យបានម៉ឺងម៉ាត់៕

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ
- Share This Post:






