ព័ត៌មានជាតិ

ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ៩:០៣នាទី នៅថ្ងៃទី ២៦ ខែធ្នូនេះ យោធាថៃបានបា-ញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ មីលីម៉ែត្រ សរុប ១៧គ្រាប់ មកលើទីតាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

BY
soknita
December 26, 2025

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ ក្រសួងការពារជាតិ បានឱ្យដឹងថា ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ៩:០៣នាទី នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥ នេះ យោធាថៃបានបា-ញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ មីលីម៉ែត្រ សរុបចំនួន ១៧គ្រាប់ ទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមការបញ្ជាក់ពី ក្រសួងការពារជាតិ បានឱ្យដឹងថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥៖

-ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ៩:០៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ មីលីម៉ែត្រ សរុបចំនួន ១៧គ្រាប់

-ចំនួន ១០គ្រាប់​ ចូលរង្វង់មូលស្ទឹងបត់ផ្លូវ៥៨​ សង្កាត់ផ្សារកណ្តាល

-ចំនួន ៥គ្រាប់ ភូមិអណ្តូងថ្មមាស​ សង្កាត់និមិត្ត

-ចំនួន ២គ្រាប់​ ចូលភូមិទួលពង្រ​ សង្កាត់អូរឬស្សី ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ។

កងកម្លាំងរបស់កម្ពុជាកំពុងជួយសង្គ្រោះអ្នករងរបួស នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត៕

ប្រភព៖ ក្រសួងការពារជាតិ

Share This Post: