ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង សម្រចបើកដំណើរការបង្រៀនឡើងវិញ សម្រាប់ស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបាណន់

    BY soknita December 29, 2025
    មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង សម្រចបើកដំណើរការបង្រៀនឡើងវិញ សម្រាប់ស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបាណន់

    (ខេត្តបាត់ដំបង)៖ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង សម្រេចបើកដំណើរការបង្រៀន និងរៀន ឡើងវិញ ក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបាណន់ខេត្តបាត់ដំបង។

    ក្នុងសេចក្ដីជូណដំណឹងបន្ថែមពី មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានបញ្ជាក់ថា គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា៖ ដោយសភាពការណ៍ព្រំដែនមានភាព ប្រសើរឡើងក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ នៅវេលាម៉ោង១២:០០ថ្ងៃត្រង់កាល ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ មន្ទីរអប់រំ យុវជន និង កីឡាខេត្តបាត់ដំបង សម្រេច អនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបាណន់ បើក ដំណើរការបង្រៀន និងរៀនឡើងវិញ ។

    គួរបញ្ជាក់ដែរថា តាមសេចក្តីដែលបានជម្រាបជូនដូចដំណឹងខាងលើ សូមគណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សានៃស្រុកទាំង៥ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

    ប្រភព៖ MoEYS Cambodia

    Share This Post: