ព័ត៌មានជាតិ
កូនរបស់វីរកងទព័ប្រចាំទិសប្រាសាទព្រៈវិហារ ដែលមានជំងឺបេះដូងប្រហោងថតខាងលើ បានទទួលការវះកាត់ជោគជ័យ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧
BY soknita
December 30, 2025
(ខេត្តសៀមរាប)៖ តាមរយៈការបង្ហោះហ្វេសប៊ុកផេក Dr. Beat Richner នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មានកុមារាអាយុជិត ៣ឆ្នាំម្នាក់ មកពីស្រុករវៀងខេត្តព្រៈវិហារ មានជំងឺបេះដូងប្រហោងថតខាងលើ បានទទួលការវះកាត់ជោគជ័យ នៅមន្ទីរពេទ្ជ័យវរ្ម័នទី៧ ដែលស្ថិតនៅក្នុងខេត្តក្រុងសៀមរាប។

ក្នុងការបង្ហោះពីផេកផ្លូវការរបស់ Dr. Beat Richner បានឱ្យដឹងបន្ថែមថា កុមារារូបនេះមានអាយុ ២ឆ្នាំ៧ខែ មកពីស្រុករវៀងខេត្តព្រៈវិហារ ដែលត្រូវជាកូនរបស់វីរកងទព័ប្រចាំទិសប្រាសាទព្រៈវិហារ មានជំងឺបេះដូងប្រហោងថតខាងលើជាមួយ និងភាពមិនធម្មតានៃសសៃឈាមវែនសួតខាងស្តាំ បានធ្វើការវះកាត់កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ដោយបិតប្រហោងបេះដូងនិងប្តូរទិសដៅឈាមវែនសួតខាងស្តាំ (Intra-atrial baffle repair) ដោយក្រុមគ្រូពេទ្យបេះដូងមន្ទីរពេទ្ជ័យវរ្ម័នទី៧ ដោយជោគជ័យ៕

ប្រភព៖ Dr. Beat Richner