ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កូនត្រដក់តូចត្រូវបានសង្គ្រោះ និងដោះលែងនៅទីតាំងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់

    BY soknita December 30, 2025
    កូនត្រដក់តូចត្រូវបានសង្គ្រោះ និងដោះលែងនៅទីតាំងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់

    យោងងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា កូនត្រដក់តូចត្រូវបានសង្គ្រោះ និងដោះលែងនៅទីតាំងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ហើយនៅក្នុងខែធ្នូ ឆ្នាំ២០២៥ កូនសត្វត្រដក់តូចមួយក្បាល អាយុចន្លោះ៣-១២ ខែ ត្រូវបានប្រជាពលរដ្ឋនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ប្រគល់ជូនមន្ត្រីឧទ្យានុរក្សប្រចាំការនៅស្នាក់ការរយ៉លើ និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ដើម្បីជួយសង្គ្រោះ និងថែទាំ។

    មន្រ្តីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥ ថា ក្រោយទទួលបានការយកចិត្តទុកដាក់ពិនិត្យ និងតាមដានសុខភាពយ៉ាងដិតដល់កូនសត្វត្រដក់នេះមានកម្លាំងមាំមួនឡើងវិញ ហើយត្រូវបានក្រុមការងារសម្រេចធ្វើការលែងសាកល្បងចូលព្រៃដែលជាទីតាំងអនុវត្តគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។ វានឹងត្រូវតាមដានបន្តដោយមន្ត្រីឧទ្យានុរក្ស ដែលប្រចាំការនៅស្នាក់ការក្បែរទីតាំងនោះ ដើម្បីធានាថាវាមានសុវត្ថិភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការរកចំណីដោយខ្លួនឯង។

    អង្គការ NatureLife យើងសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការក្នុងការជួយសង្គ្រោះនេះ ជាពិសេសប្រជាពលរដ្ឋ ដែលបានធ្វើការទំនាក់ទំនងផ្តល់ព័ត៌មាន និងប្រគល់កូនត្រដក់តូចមួយក្បាលនេះទាន់ពេលវេលា។ គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់កំពុងបំពេញតួនាទីដ៏សំខាន់ក្នុងការសង្រ្គោះ និងការពារសត្វព្រៃ និងទីជម្រសរបស់វា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: