ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រឹះស្ថានសិក្សាទាំងអស់ នៅខេត្តបន្ទាយមានជ័យ នឹងបើកដំណើរការឡើងវិញ​ចាប់​ពី​ថ្ងៃ​ទី ​៥​ ខែមករា​តទៅ ​លើកលែងតែសាលាបឋមសិក្សាជោគជ័យ ព្រៃចាន់ និងបន្ទាយមានឬទ្ធិ

    BY soknita January 2, 2026
    គ្រឹះស្ថានសិក្សាទាំងអស់ នៅខេត្តបន្ទាយមានជ័យ នឹងបើកដំណើរការឡើងវិញ​ចាប់​ពី​ថ្ងៃ​ទី ​៥​ ខែមករា​តទៅ ​លើកលែងតែសាលាបឋមសិក្សាជោគជ័យ ព្រៃចាន់ និងបន្ទាយមានឬទ្ធិ

    យោងទៅតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា គ្រឹះស្ថានសិក្សាទាំងអស់ នៅខេត្តបន្ទាយមានជ័យ នឹងបើកដំណើរការឡើងវិញ​ចាប់​ពី​ថ្ងៃ​ទី ​៥​ ខែមករា​ ឆ្នាំ ២០២៦ តទៅ ​លើកលែងតែសាលាបឋមសិក្សាជោគជ័យ ព្រៃចាន់ និងបន្ទាយមានឬទ្ធិ។

    យោងតាមស្មារតីអង្គប្រជុំរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្ត​ បានបញ្ជាក់ថា គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​នឹង​បើក​ដំណើរ​ការ​បង្រៀន និង​រៀន​ឡើង​វិញ​នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦។

    តាមសេចក្តីណែនាំរបស់ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេ​ត្តបន្ទាយមានជ័យ បានបញ្ជាក់ផងដែរថា គ្រឹះ​ស្ថាន​សិក្សា​ទាំង​អស់​នឹង​បើក​ដំណើរ​ការ​ឡើងវិញបាន លើកលែងតែ​សាលាបឋមសិក្សា ជោគ​ជ័យ សាលាបឋមសិក្សា ព្រៃចាន់ (ស្រុកអូរជ្រៅ) សាលាបឋមសិក្សា បន្ទាយមានឬទ្ធិ និង​អនុ​វិទ្យាល័យ​ បន្ទាយមានឬទ្ធិ (ស្រុកថ្មពួក) នៅ​ពុំទាន់អាចដំណើរការបានទេ។

    សូមជម្រាបជូនថា ក្រោយកម្ពុជា-ថៃ បានចុះហត្ថលេខា​លើ​កិច្ច​ព្រៀម​ព្រៀង​បទ​ឈប់​បាញ់​បន្ទាន់​នៅ​នឹង​កន្លែង​ កាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ សភាព​ការណ៍​នៅ​​ព្រំដែន​មានសភាពស្ងប់ស្ងាត់ ដែលបង្ក​លក្ខណៈ​ឱ្យ​​ប្រជាពលរដ្ឋភៀសសឹក បាន​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែងវិញបណ្តើរៗ។ ចំណែកសេវារដ្ឋបាល សាលារៀន និង​សេវា​សុខាភិបាល​មួយ​​ចំនួន​ក៏បានឱ្យដំណើរការឡើងវិញផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: