ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីសុខាភិបាល៖ « ថែទាំសុខភាពកុមារ ជាការកសាងអនាគតវែងឆ្ងាយរបស់ប្រទេសជាតិ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ »

    BY soknita January 3, 2026
    រដ្ឋមន្ត្រីសុខាភិបាល៖ « ថែទាំសុខភាពកុមារ ជាការកសាងអនាគតវែងឆ្ងាយរបស់ប្រទេសជាតិ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ »

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៦ នេះ បានឱ្យបញ្ជាក់ថា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃធ្វើការដំបូងនៃដើមឆ្នាំ២០២៦ នេះបានអញ្ជើញទៅស្វែងយល់មន្ទីរពេទ្យគន្ធបុប្ផាទី២ ដោយមិនមានការជូនដំណឹងជាមុន ដើម្បីពិនិត្យដោយផ្ទាល់អំពីដំណើរការរបស់សេវាសុខាភិបាល និងគុណភាពនៃការព្យាបាលថែទាំកុមារ។

    This image has an empty alt attribute; its file name is IMG_20260102_205302_358.jpg

    ក្នុងឱកាសនេះ បានបញ្ជាក់ឱ្យឃើញពី ការដំណើរការល្អរបស់មន្ទីរពេទ្យ ការរៀបចំសេវាកម្មប្រកបដោយគុណភាព ប្រសិទ្ធភាព ព្រមទាំងវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ របស់បុគ្គលិកសុខាភិបាលគ្រប់កម្រិត។

    ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវេជ្ជបណ្ឌិត គិលានុបដ្ឋាក-យិកា អ្នកបច្ចេកទេសមន្ទីរពិសោធន៍-ថតឆ្លុះ បុគ្គលិករដ្ឋបាល និងក្រុមការងារគាំទ្រ ដែលបានបន្តបម្រើសេវាព្យាបាលជូនកុមារដោយ ការលះបង់ និងមនុស្សធម៌, ក្នុងបច្ចុប្បន្នភាពប្រទេសជាតិ។

    ការជួបសំណេះសំណាលជាមួយឪពុកម្តាយកុមារដែលកំពុងសម្រាកព្យាបាល បានបង្ហាញពីទំនុកចិត្តកម្រិតខ្ពស់ និងការពេញចិត្ត ចំពោះសេវាព្យាបាល ដែលបញ្ជាក់ពីបេសកកម្មសំខាន់ និងភាពជឿជាក់ដល់មន្ទីរពេទ្យគន្ធបុប្ផា២នេះ។

    ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ដែលអនុវត្តវិធីសាស្ត្រគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវ ធានាបាននូវនិរន្តរ៍ភាព និងគុណភាពនៃការបម្រើសេវាសុខាភិបាលនៅគ្រប់ស្ថានការណ៍។

    ក្រសួងសុខាភិបាល បន្តការប្តេជ្ញាចិត្ត គាំពារបុគ្គលិកសុខាភិបាល គាំទ្រមន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏ដូចកន្លែងផ្សេងទៀតក្នុងទូទាំងប្រទេស និងធានាឱ្យកុមារគ្រប់រូបទទួលបាន សេវាសុខាភិបាលមានគុណភាព ដោយពុំមានការរំខាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: