ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ គំរាមចាត់វិធានការយោធាប្រឆាំងនឹងរដ្ឋាភិបាលកូឡុំប៊ីបន្ថែមទៀត បន្ទាប់ពីវេណេស៊ុយអេឡា

    BY Pheakdey January 5, 2026
    លោក ដូណាល់ ត្រាំ គំរាមចាត់វិធានការយោធាប្រឆាំងនឹងរដ្ឋាភិបាលកូឡុំប៊ីបន្ថែមទៀត បន្ទាប់ពីវេណេស៊ុយអេឡា

    អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានគំរាមចាត់វិធានការយោធាប្រឆាំងនឹងរដ្ឋាភិបាលកូឡុំប៊ីបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែមករា។ ការគំរាមនេះត្រូវបានធ្វើឡើងក្រោយសហរដ្ឋអាមេរិកបានប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសវេណេស៊ុយអេឡាបានយ៉ាងជោគជ័យ និងឈានទៅដល់ការចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់គាត់ទៀតផង។

    ថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា “ប្រទេសកូឡុំប៊ីគឺកំពុងមានជំងឺធ្ងន់ធ្ងរខ្លាំងណាស់” ដ្បិតប្រទេសមួយនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំដែលចូលចិត្តតែផលិតកូកាអ៊ីន ហើយលក់សារធាតុខុសច្បាប់ទាំងនេះទៅកាន់សហរដ្ឋអាមេរិក។ លោក ដូណាល់ ត្រាំ បានបន្តថា សម្រាប់ខ្ញុំការប្រឆាំងទៅនឹងរដ្ឋាភិបាលកូឡុំប៊ីគឺ “ស្តាប់ទៅវាល្អសម្រាប់ខ្ញុំ”។ យ៉ាងណាក្តី ប្រធានាធិបតីអាមេរិករូបនេះនៅមិនទាន់បញ្ជាក់លម្អិតថា នឹងចាត់វិធានការយោធាទៅលើប្រទេសកូឡុំប៊ីនៅពេលណានោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: