ត្រៀមអាវរងាក្រាស់ៗ! ធាតុអាកាសចុះត្រជាក់ខ្លាំងដល់១៤°C នៅតាមខេត្តមួយចំនួន
(រាជធានីភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់នៅព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ នេះ ថា អាកាសធាតុនៅតំបន់ខេត្តមួយចំនួនបន្តចុះត្រជាក់ខ្លាំងដល់ ១៤°C ។

យោងតាមព្រឹត្តិបត្រព័ត៌មាន ពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៦ នេះ។ ដោយចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៦។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់បនងែមថា តំបន់វាលទំនាប នឹងមានសីតុណ្ហភាពុំប្បបរមាពី ១៧°C ទៅបធ្យមអតិបរមា ២៩°C។ ខ្យល់បក់ពីទិសមកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
ចំពោះតំបន់រាប នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ១៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៨°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរ ភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ។
ដោយឡែក នៅតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម